_Prince Condo_
"នេះបងស្មានតែអូនគេងនៅហាងកាហ្វេចាំមើលថែ Jimin លែងមកផ្ទះវិញហើយតាស៎!" Namjoon និយាយឌឺនៅពេលដែលឃើញ Jin បើកទ្វារដើរចូលក្នុងបន្ទប់
"ហើយថីបង? ឡប់មែនទេបានមកខាំអូនបែបនេះ?"
"ហឹម....!" Namjoon ដើរមកមើលមុខរបស់ Jin ដែលកំពុងតែជ្រួញចិញ្ចើមចូលគ្នា ព្រឹកមិញនៅនិយាយសើចនៅឡើយសោះ មកវិញយប់ឡើងខ្លាចូលខ្លួនតែម្ដង
"បងមើលស្អី?"
"អូនកើតអី? ខ្មោចខ្លាចូលខ្លួនទៀតហើយមែនទេ?"
"អូនកំពុងតែខឹង"
"អូរ៎! អ្នកណាហ៊ានធ្វើអោយអូនសម្លាញ់របស់បងខឹង?" Namjoon និយាយព្រមទាំងអោប Jin ចូលមកក្នុងរង្វង់ដៃរបស់គេ
"គឺ Jungkook និង Taehyung ហ្នឹងហើយ!"
"រឿងរបស់ Jimin ទៀតហើយមែនទេ?"
"ត្រូវហើយ! យូរទៅពួកគេកាន់តែលែងចេះគិតហើយ...គ្រាន់តែ Jimin មិនស្រឡាញ់ Taemin ប៉ុណ្ណឹងសោះវាយ៉ាងម៉េច..បានចេះតែមករករឿងគេរាល់ថ្ងៃបែបនេះ!"
"ពួកគេធ្វើអី Jimin ទៀតហើយ?"
"ពួកគេមិនមកធ្វើទេ....តែគេទៅប្រើស្រីណាមិនដឹងនោះទេមកអោយរករឿង Jimin ...ហ៊ើយ...មើលងាយ Jimin ខ្លាំងសម្បើមណាស់"
"ហឹម...ចុះអូនមានហៅគេមកធ្វើការនៅផ្ទះយើងទេ?"
"ហៅហើយ...Jimin នៅតែថាចាំគិតមើលសិន!"
"ទុកពេលអោយគេគិតសិនទៅ! អូនកុំទាន់បង្ខំគេអី"
"អូនដឹងហើយ! មើលលែងអូនសិនទៅ"
"នេះអូនខឹងដោយទាំងបងទៀតហី?"
"មិនមែនទេគឺអូនទៅងូតទឹក! ក្តៅណាស់" Jin និយាយព្រមទាំងព្រលែងដៃពីខ្លួនរបស់ Namjoon ហើយដើរទៅទូរអាវដើម្បីរកអាវពាក់គេងយប់ ហើយចូលទៅងូតទឹកសម្អាតខ្លួន
____________________________________
_Jimin's House_
Jimin កំពុងតែគេងនៅលើពូករបស់គេបម្រាស់ទៅវិញទៅមក នៅគិតរឿងដែលធ្វើអោយគេស្មុកស្មាញមករហូតនោះ តើគេគួរតែ ប្តូរការងារមែនទេ? បើប្តូរការងារទៅពួកនោះលែងមករកគេឃើញហើយ ពេលនោះជីវិតគេនឹងមានក្តីសុខហើយ.....តែបើពួកគេទៅរករឿង Jhope វិញនោះគិតយ៉ាងម៉េចទៅ?
JE LEEST
Fake Love
Fanfictie"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
