_ 3 Month Later_
_Australia_
Taehyung កំពុងតែដើរទិញគ្រឿងផ្សំសម្រាប់ធ្វើអាហារពេល ល្ងាចសម្រាប់គេនិង Molly ជារាងរាល់ថ្ងៃពួកគេបែងចែកវេនគ្នាធ្វើអាហារចំពោះអាហារពេលព្រឹកគឺ Molly ជាអ្នកធ្វើ ចំណែកឯ ពេលថ្ងៃគ្មាននរណាធ្វើនោះទេព្រោះ Molly នាងញ៊ាំអាហារ នៅសាលាជាមួយមិត្ត រីឯ Taehyung នៅផ្ទះម្នាក់ឯងបែបនេះ ហើយពេលខ្លះគេចុះទៅទិញអីញ៊ាំនៅក្បែរខុនដូរ ហើយខ្លះទៀតគេញ៊ាំអាហារដែលនៅសល់ពីព្រឹក ចំណែកឯល្ងាចឡើងគឺវេន របស់ Taehyung ជាអ្នកធ្វើ
រីង! រីង!!
_On Phone_
"អាឡូ!"
"លោកពូនៅឯណា?"
"នៅផ្សារ! នាងចេញពីរៀនហើយមែនទេ?"
"ចាស៎! ចេញហើយ....តែយប់នេះខ្ញុំទៅញ៊ាំអីជាមួយមិត្ត! លោកពូ មិនបាច់ធ្វើអាហារច្រើននោះទេ"
"មិត្តមួយណា? ប្រុសឬស្រី?"
"ប្រាប់ទៅក៏លោកពូមិនស្គាល់ដែល!"
"អញ្ចឹងខ្ញុំទៅដែរ"
"មិនបានទេ! លោកពូនៅញ៊ាំអីនៅផ្ទះទៅ....ខ្ញុំទៅញ៊ាំហើយ
ត្រឡប់មកវិញហើយ""ហេតុអីទៅមិនបាន? រាល់ដងក៏ទៅញ៊ាំជាមួយគ្នា មិនឃើញហាមអីផង"
"លើកនេះផ្សេង! បានហើយខ្ញុំប្រញាប់ Byebye"
_Call End_
គ្រាន់តែនិយាយហើយភ្លាម Molly ក៏ចុចបិទបាត់ ទុកអោយ ម្នាក់ទៀតឈរជ្រួញចិញ្ចើមឡើង ហើយក៏សម្លឹងមើលសាច់ និងបន្លែនៅក្នុងរទេះរុញ ហើយដកដង្ហើមធំ រួចក៏ចេញទៅគិតលុយតែម្ដង ដោយសារតែខ្ជិលដើរមើលអ្វីផ្សេងទៀតព្រោះទិញទៅច្រើនក៏ញ៊ាំតែម្នាក់ឯងដដែល អញ្ជឹងហើយគិតលុយយកតែម្ដងទៅ
__________________________________
_Sunshine Coffee_
ល្ងាចនេះ Jhope បានណាត់ជួប Jimin ដើម្បីមកនិយាយគ្នានៅ ក្នុងហាងការហ្វេរបស់គេ ព្រោះតែតាំងពី Jimin ឈប់ធ្វើការ នៅ ហាងរបស់គេនោះ គេមិនសូវបានជួបមុខ Jimin ទេ បានតែ និយាយទូរសព្ទ័ជាមួយគ្នាតែប៉ុណ្ណោះ
"ចុះ Jimin ប្រុងធ្វើយ៉ាងម៉េចចំពោះរឿងនេះ? " Jhope សួរទៅកាន់ Jimin ដែលពេលនេះពួកគេកំពុងតែអង្គុយនៅក្នុងបន្ទប់ធ្វើការ
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...