_Sunshine Coffee_
Jimin កំពុងតែកាន់ភេសជ្ជៈមួយកែវលើកទៅអោយបុរសពីរនាក់ ដែលកំពុងតែអង្គុយនៅតុជិតមាត់ទ្វារ Jimin ចាប់អារម្មណ៍ថា ពួកគេទាំងពីរឧស្សាហ៍មកទីនេះណាស់ ហើយក៏ចាំបានថាម្នាក់នៅ ក្នុងចំណោមពីរនាក់នោះគឺម្នាក់ដែលបានភ្លេចកាបូបកាលពីថ្ងៃមុន នោះ
"ភេសជ្ជៈរបស់លោកបានហើយ!"
"អរគុណ!" Jin និយាយចេញទៅទាំងញញឹម
"នេះខ្ញុំចង់សួររឿងមួយបានទេ?" Namjoon សួរទៅកាន់ញញឹមដោយញញឹម ហើយ Jimin ក៏ញញឹមមុននឹងងក់ក្បាលឆ្លើយថាមិនអីនោះទេ
"នេះ Jimin...មានសង្សារទេ?"
"....." Jimin ប្តូរពីញញឹមមកសម្លឹងមើលមុខរបស់ពួកគេទាំងពីរដោយក្រសែភ្នែកងឿងឆ្ងល់ទៅវិញ
"អរ៎! គឺកុំយល់ច្រលំអីណា! ខ្ញុំសួរចង់ដឹងធម្មតាទេ...គឺខ្ញុំមានសង្សាររួចហើយ" Namjoon និយាយការពារខ្លួនដើម្បីកុំអោយ Jimin យល់ច្រលំ
"...." Jimin ក៏ញញឹមម្ដងទៀតមុននឹងគ្រវីក្បាល
"នេះ Jimin ធ្វើការនៅទីនេះយូរហើយមែនទេ?"
"ខ្ញុំធ្វើនៅទីនេះបានជិត ៥ឆ្នាំហើយ"
"អូរ៎! ចុះប៉ុន្មានថ្ងៃមុនឃើញមានរឿងជាមួយភ្ញៀវមែនទេ?"
"...." Jimin កំពុងតែគិតថាគេមានរឿងអីហើយនឹកក៏ឃើញបុរស ពីរនាក់ដែលមករករឿងគេនៅក្នុងហាងនោះ
"អ្ហរ៎!! គឺខ្ញុំមិនដែលស្គាល់ពួកគេទាំងពីរនោះទេ! តែមកពីខ្ញុំ
ស្វាគមន៍គេមិនបានល្អទើបគេស្តីអោយ"
"អូរ៎!" Jin ធ្វើជាឧទានឡើងដោយគេក៏ដឹងថាពួកគេទាំងពីរនោះ មករករឿង Jimin ដែរ
"Jimin ចង់ធ្វើការងារផ្សេងពីការងារនេះទេ?" Namjoon
"ខ្ញុំមិនដឹងថាត្រូវរកការងារអ្វីធ្វើនោះទេ! ខ្ញុំរៀនមិនចប់...ហើយណាមួយធ្វើការនៅទីនេះក៏មិនពិបាកដែរ"
"ទៅធ្វើការនៅផ្ទះពួកខ្ញុំទៅ!" Jin និយាយឡើងដោយចង់ជួយ Jimin អោយចេញពីទីនេះមិនយូរទៀតទេ Taehyung ប្រាកដជាមករករឿងទៀតជាមិនខាននោះទេ
"......" Jimin កំពុងតែគិតហើយសម្លឹងមើលមុខរបស់ពួកគេទាំង ពីរ
"មិនអីទេ! គិតមើលសិនចុះ!"
ŞİMDİ OKUDUĞUN
Fake Love
Hayran Kurgu"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
