_Sunshine Coffee_
នេះរយៈពេលមួយអាទិត្យហើយដែល Jungkook មករក Jimin នៅហាងកាហ្វេដោយសារតែថ្ងៃនេះគេមានប្រជុំពេញមួយថ្ងៃ សូម្បីតែជូន Taehyung ត្រូវឡើងយន្តហោះទៅ Italy ក៏គេ មិនបានជូនទៅដែរ គេមករក Jimin នៅពេលល្ងាចម្សិលមិញគេ ក៏ បានអោយនាមប័ណ្ឌរបស់គេទៅ Jimin ដែរហើយថែមទាំង ប្រាប់ថាកុំភ្លេចខលមករកគេផង តែ Jimin មិនខ្ជីខលមកគេសោះ
"លោកត្រូវការអ្វីដែរ?" Jimin សួរនៅពេលដែលឃើញ Jungkook ដើរចូលមក ពេលនេះគេមិនសូវហ៊ានញញឹមដាក់ Jungkook ប៉ុន្មាននោះទេព្រោះ Jungkook មើលទៅធ្វើមកលើ គេប្លែកៗ គេមានមេរៀនម្ដងហើយ មិនចង់អោយមានរឿងកើត ឡើងម្ដងទៀតនោះទេ
"ខ្ញុំយកដូចម្សិលមិញ!"
"អញ្ចឹងចាំបន្តិច!"
Jungkook កម្ម៉ង់ហើយក៏ដើរទៅអង្គុយនៅតុរបស់គេតែងតែអង្គុយ នេះគេមកទីនេះមួយរយៈគឺបរិយាកាសនៅទីនេះពិតជាគួរអោយទាក់ទាញមែន ងាយស្រួលសម្រាប់មកអង្គុយផឹកកាហ្វេ ជួបជុំនិយាយរឿងការងារ គឺវាមិនរញ៉េរញ៉ៃដូចហាងកាហ្វេដទៃទៀត នោះទេ
"នេះភេសជ្ជៈរបស់លោក!"
"អរគុណ!" Jungkook និយាយហើយញញឹមដាក់ Jimin ហើយ Jimin ក៏ញញឹមដាក់វិញបន្តិចមុននឹងដើរចេញ
"ឈប់សិន!"
"....." Jimin មិនមាត់តែក៏ងាកមកមើលមុខរបស់ Jungkook វិញ
"ហេតុអីមិនខលមកខ្ញុំម្សិលមិញ?"
"គឺខ្ញុំអត់មានរឿងអីត្រូវនិយាយផង!"
".....អត់មានរឿងនិយាយខលមកមិនបានទេអី?"
"....."
"Jimin! មិនអាណិតខ្ញុំខ្លះទេអី? យប់មិញខំអង្គុយចាំ Jimin ខលមកតើដឹងទេ?" Jungkook និយាយដោយធ្វើមុខគួរអោយ
អាណិតដោយធ្វើអោយ Jimin សម្លឹងមើលមកគេដោយមិនយល់
(នេះគ្រាន់តែមិនខលទៅសោះក៏មកនិយាយដល់ហាងដែរមែន ទេ?) Jimin កំពុងតែគិតនៅក្នុងចិត្តដោយមិនហ៊ាននិយាយចេញ ទៅក្រៅនោះទេ
"Jimin ធ្វើឆ្លើយមកខ្ញុំវិញពេលខ្ញុំនិយាយជាមួយបានទេ? ខ្ញុំនិយាយទៅស្ងាត់រហូតបែបនេះយូរៗ ទៅខ្ញុំគិតថាខ្ញុំដូចជាមនុស្ស
ឆ្គួតអញ្ចឹងមកនិយាយតែម្នាក់ឯង"
VOCÊ ESTÁ LENDO
Fake Love
Fanfic"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
