Part 41

1.8K 112 12
                                    

Jungkook កំពុងតែអង្គុយមើលឯកសារដែលត្រូវអោយអ្នកដែលដេញថ្លៃយកសំលៀកបំពាក់របស់គេទៅដាក់បង្ហាញនោះ ដោយ មិនភ្លេចដៀងភ្នែកសម្លឹងមើលទៅ Jimin ដែលកំពុងតែអង្គុយនៅ លើសាឡុងមើលសៀវភៅម៉ូតសម្លៀកបំពាក់ដែលដាក់នៅលើតុ នោះ

"Kim's Group??" Jungkook ឧទានឡើងតិចៗ នៅពេលដែលឃើញឈ្មោះក្រុមហ៊ុនដែលបានដេញថ្លៃនោះ
"ហេតុអីគេដេញថ្លៃយកសម្លៀកបំពាក់ពីក្រុមហ៊ុនយើង?" Jungkook គិតមិនយល់នោះទេពីព្រោះក្រុមហ៊ុនរបស់ Taehyung មិនមែនទាក់ទងជាមួយការបង្ហាញម៉ូតឬក៏សម្លៀក បំពាក់នោះទេ

បន្ទាប់ពីមើលឈ្មោះនៅលើក្រដាសឯកសាររួចរាល់អស់ហើយ Jungkook ក៏ចុះហត្ថលេខាទទួលយល់ព្រមរួចហើយដាក់ប៊ិចចុះ ងើបចេញពីកៅអីរបស់គេដើរទៅអង្គុយជិត Jimin

"នៅទីនេះអផ្សុកទេ?"

"អឹម!" Jimin គ្រាន់តែធ្វើសម្លេងនៅក្នុងបំពង់កជាការឆ្លើយតប ហើយក៏នៅមើលម៉ូតសម្លៀកបំពាក់បន្ត

"អញ្ចឹងពេលភ្ញៀវមកយកឯកសារហើយពួកយើងទៅដើរលេងល្អទេ?"

"អត់ទេ! ជូនខ្ញុំទៅហាងកាហ្វេវិញ" Jimin ទម្លាក់សៀវភៅចុះទៅ លើតុវិញ

"ក៏បាន!" Jungkook និយាយហើយញញឹមមុននឹងងើបដើរទៅអង្គុយនៅកៅអីធ្វើការរបស់គេវិញ

តុក! តុក!!

"ចូលមក!"

"លោកប្រធានអ្នកដំណាងអោយក្រុមហ៊ុនដែលដេញបានមកដល់ហើយ" លេខារបស់ Jungkook ដើរចូលមកនិយាយ

"អោយគេចូលមក"

"ចាស៎!" លេខានោះអោនគោរពមុននឹងចេញទៅវិញ ប៉ុន្មានវិនាទីក្រោយ Taehyung ក៏ដើរចូលមកដោយមានស្នាមញញឹម ហើយ ក៏ត្រូវរំលុបបាត់នៅពេលដែលឃើញ Jimin អង្គុយនៅក្នុងនោះ

(ហេតុអីគេនៅទីនេះ?) Taehyung គិតនៅក្នុងចិត្តហើយក៏បង្វែរខ្សែភ្នែកមកចាប់អារម្មណ៍នឹង Jungkook វិញ

"អូនមកយកឯកសារកិច្ចសន្យា"

"នេះឯកសារ! បងចុះហត្ថលេខារួចហើយ" Jungkook ងើបឈរ ហើយហុចឯកសារអោយ Taehyung ដោយមានក្រសែភ្នែករបស់ Jimin កំពុងតែសម្លឹងមើលពួកគេទាំងពីរ

(ក្រែងពួកគេបែកគ្នាហើយមែនទេ?) Jimin កំពុងតែមើលបន្តើរគិតបន្តើរ មើលទៅពួកគេមិនដូចជាសង្សារដែលទើបនឹងបែកគ្នានោះទេ ព្រោះម្នាក់ៗ មើលទៅដូចជាគ្មានអ្នកណាបង្ហាញថាកំពុងតែខូចចិត្តសោះ ហើយនៅមានមកឈរនិយាយទល់មុខគ្នាធម្មតាទៀត

Fake Love Donde viven las historias. Descúbrelo ahora