_NJ's House_
Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.
(Namjoon & Jin House)
Jungkook បានជូន Jin មកដល់ផ្ទះធំហើយពួកគេក៏ចុះពីលើឡានហើយដើរចូលមកក្នុងផ្ទះ Jimin ដើរចុះពីលើឡានមើល
បរិវេនជុំវិញផ្ទះរបស់ Jin ហើយគេពិតជាមានអារម្មណ៍ស្រស់ថ្លា មិននឹកស្មានថាអាចមានថ្ងៃមករស់នៅក្នុងផ្ទះបែបនេះទេ តែស្ដាយណាស់ដែលម៉ាក់របស់មិនព្រមរើរមក គាត់ពិតជាពេញចិត្តនឹងទីនេះជាមិនខានទេ
"ផ្ទះរបស់ Hyung ធំណាស់" Jimin និយាយពេលដើរចូលទៅ ដល់ក្នុងផ្ទះ ដោយ Jungkook សម្លឹងមើលមុខរបស់ Jimin ហើយញញឹមនៅពេលឃើញ Jimin ញញឹមបែបនេះ ព្រោះវាជា ស្នាមញញឹមដែលគេខានឃើញយូរហើយ
"ផ្ទះធំបែបនេះ Hyung នៅតែពីរនាក់ Namjoon hyung ទេឬ?"
"ពីមុននៅតែពីរនាក់ហើយពួកយើងក៏រើរទៅនៅខុនដូរវិញ....តែ
អីឡូវនេះពួកយើងរើមកវិញដោយសារតែមាន Jimin មកនៅជាមួយដែរ ហើយនៅមានប្អូនជីដូនមួយរបស់ខ្ញុំម្នាក់ទៀត!"
"Jimin មកនៅទីនេះ?" Jungkook សួរឡើងយ៉ាងភ្ញាក់ផ្ញើល
"ត្រូវហើយ! គេមកធ្វើការនៅទីនេះ" Jin តបទៅវិញជំនួស Jimin
"អញ្ចឹងពីរនាក់ឯងនៅក្រោមនេះសិនទៅ! ខ្ញុំឡើងទៅមើលបន្ទប់ខាងលើបន្តិច"Jin និយាយហើយព្រឹចភ្នែកមួយចំហៀងដាក់ Jungkook មុននឹងដើរឡើងទៅខាងលើ
"Jimin! យើងនិយាយគ្នាបន្តិចបានទេ?" Jungkook ខំសម្រួលអារម្មណ៍ហើយនិយាយចេញមក
"ពួកយើងគ្មានអីត្រូវនិយាយនោះទេ" Jimin និយាយហើយដើរមើលក្នុងផ្ទះបន្ត
"ពួកយើងនិយាយគ្នាធម្មតាក៏មិនបានដែរមែនទេ?"
"...."
"Jimin កុំធ្វើបែបនេះបានទេ? ខ្ញុំសុំទោសពិតមែន"
"មិត្តប្រុសរបស់ Jungkook អោយមកទៀតហើយមែនទេ?" Jimin ងាកមកសម្លឹងមើលមុខរបស់ Jungkook ដោយសង្ឃឹម ថាចម្លើយមិនមែនទៅចុះ
DU LIEST GERADE
Fake Love
Fan-Fiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
