_Sunshine Coffee_
Jhope កំពុងតែរៀបចំបើកហាងកាហ្វេរបស់គេ នេះជាទម្លាប់គេតែងតែមកមុនបុគ្គលិកនោក្នុងហាងដើម្បីរៀបចំ ហើយគេក៏ជាអ្នក ចេញទៅក្រោយគេដើម្បីចាំបិទហាង តែពេលខ្លះគេមានរវល់គេក៏ផ្ញើរសោរហាងនៅ Jimin ដើម្បីជួយបិទហាងជំនួសគេ
"Jimin ញ៊ាំអាហារពេលព្រឹកហើយឬនៅ?" Jhope នៅពេលដែលឃើញ Jimin បានមកដល់ក្នុងហាង
"រួចហើយ! ចុះ Jhope?"
"រួចដែលហើយ! ចុះយ៉ាងម៉េចហើយបានធូរបន្តិចទេ?"
"បើសិនជាពួកយើងមិនបានជួបគ្នាមួយរយៈនោះ រឿងវានឹងប្រសើរឡើង"
"ខ្ញុំគិតប្រហែលជាគេមិនមកទីនេះទៀតទេ....តាមអ្វីដែល Jimin និយាយទៅកាន់គេកាលពីម្សិលមិញនោះ...គេប្រហែលជា.....—"
"ស្អប់ខ្ញុំ! ខ្ញុំដឹងហើយ!" Jimin និយាយដោយញញឹមស្មើរបន្តិច មុននឹងជួយរៀបចំ Jhope
"សង្ឃឹមថា Taemin នឹងឆាប់រកបានមនុស្សល្អ ហើយខ្ញុំក៏សង្ឃឹម ថា Jimin ឆាប់រកបានមនុស្សល្អហើយមិនពិបាកដូចជាលើក នេះ..."
__________________________________
_Severance Hospital_
Taehyung និងលោកស្រី Kim កំពុងតែរងចាំ Taemin ភ្ញាក់ដឹងខ្លួននៅក្នុងមន្ទីពេទ្យ នេះគឺអស់រយៈពេលមួយយប់ហើយដែលគេមិនទាន់ដឹងខ្លួននៅឡើយទេ
"ម៉ាក់ទៅសម្រាកនៅផ្ទះសិនទៅ!"
"ម៉ាក់មិនអីទេកូន!"
"ម៉ាក់ប្រាប់ខ្ញុំមកថាម្នាក់នោះជាអ្នកណា?" Taehyung គេនៅតែ មិនសុខចិត្តនឹងរឿងនេះដដែល មួយយប់ហើយគេអង្គុយគិតរហូតថាម្នាក់នោះជាអ្នកណា បើសិនជា Yura គឺមិនអាចនោះទេ នាងតាម Taemin តាំងពីក្មេងរហូត បែបនេះហើយនាងមិនអាច
បដិសេធនឹង Taemin បាននោះទេ
"កូនកុំទៅរករឿងអ្នកមិនដឹងរឿងអីណា Taehyung! គេមានសិទ្ធក្នុងការបដិសេធបើសិនជាគេមិនបានស្រឡាញ់ Taemin!"
"ហេតុអី? Taemin មានកន្លែងណាមិនល្អ? សង្ហា មានលុយ មានឋានៈ សុភាព ហ៊ើយ!! គ្រាន់តែម៉ាក់ប្រាប់មកថាម្នាក់នោះជាអ្នក ណា?"
"ម៉ាក់មិនដឹងទេ!"
"នេះម៉ាក់នៅខាងគេមែនទេ?"
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
