_Jeon Outlet_
Jungkook អង្គុយគិតមើលសម្តីរបស់ Jin ដែលមកនិយាយជា មួយគេកាលពីថ្ងៃមិញនោះ អង្គុយគិតយូរៗទៅ Jin ក៏និយាយត្រូវ ម្យ៉ាងដែរ តើគេគួរតែបញ្ឈប់រឿងនេះល្អទេ? ឬក៏ចង់ស៊ើបអោយច្បាស់ពី Jimin សិន បើសិនជា Jimin មនុស្សអាក្រក់មែនក៏ល្អដែរ Jungkook នឹងអាចពិសោធន៍អោយ Jin ដឹងថាគេអាណិតខុសមនុស្សហើយ
រីង! រីង!!
_On Phone_
"អាឡូ! អូនសម្លាញ់"
"បងនៅឯណា?"
"បងនៅក្រុមហ៊ុន....អូនទៅដល់សណ្ឋាគារវិញហើយមែនទេ?"
"អឹម...ហត់ណាស់..."
"បើហត់អូនសម្រាកសិនទៅ"
"ចង់ស្ដាប់សម្លេងបងសិន....មាននឹកអូនទេ?"
"នឹក...គឺនឹកខ្លាំងណាស់"
"ចង់ទៅកូរ៉េវិញដល់ហើយ...."
"តែប៉ុន្មានថ្ងៃទៀតគឺគ្រប់មួយសប្តាហ៍ហើយ"
"ហឹម....Jungkook"
"ហឹម?"
"ហៅលេងទេ...."
"មកវិញបងពិន័យហើយ"
"បងនេះអាក្រក់ណាស់"
"Taehyung!! បងមានរឿងចង់និយាយបន្តិចអូនអូខេទេ?"
"អឹម! និយាយមក"
"គឺរឿងរបស់ Jimin!"
"រឿងអ្វី? គេធ្វើអីទៀតហើយមែនទេ?"
"មិនមែនទេ! គឺបងមើលទៅគេ.....គឺមិនមែនដូចអ្វីដែល Yura និយាយនោះទេ...ហើយណាមួយសូម្បីតែ Jin Hyung ក៏នៅខាងរបស់គេដែរ"
"យ៉ាងម៉េចបងចិត្តទន់ជាមួយគេ?"
"......"
"បងស្រឡាញ់គេ?"
"មិនមែនទេ! គឺបងគ្រាន់តែអាណិតគេតែប៉ុណ្ណោះ....មើលទៅគេមិនបានតោងអីនោះទេ...នេះសូម្បីតែបងអោយលេខរបស់បងទៅគេមិនខលមករកផង....ហៅឡើងជិះឡានជាមួយក៏មិនចង់ព្រមដែរ..."
"ហ៊ើយ! បងយល់ទេថានេះជាល្បិចដើម្បីអោយបងអាណិត...
ឃើញទេអីឡូវបងអាណិតគេហើយ...បន្តិចទៀតបងគឺត្រូវគេបោក យកលុយដែរហើយ""....."
"ចុះថ្ងៃនេះបងមានទៅរកគេទេ?"
"នៅទេ.."
STAI LEGGENDO
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...