Kami telah memperbarui Pedoman Konten kami.
Tinjau pedoman terbaru untuk terus berbagi cerita dengan aman.

Part 48

2.2K 123 15
                                        

_NJ House_

Jin និងមិត្តប្រុសរបស់គេដើរចេញមកពីបន្ទប់គេងហើយ ចុះមក រកញ៊ាំអាហារពេលព្រឹក មុននឹងចេញទៅក្រុមហ៊ុន Jin ដើរចូល មកដល់មើលមុខរបស់ Jungkook ញញឹមហើយក៏ចូលអង្គុយជិត មិត្តប្រុសរបស់គេ

"Jimin នៅឯណា?" Jin សួរនៅពេលដែលមើលជុំវិញមិន ឃើញ Jimin

"គេទៅងូតទឹកបាត់ហើយ" Jungkook តបទៅ Jin វិញ

"យ៉ាងម៉េចហើយរឿងឯងនិង Jimin?"

"គឺធម្មតាមិនអីទេ Hyung"

"ហើយកាលណាក្លាយជាសង្សារនិងគ្នាទៅ?" Namjoon ញញឹមហើយសួរ

"មិនទាន់ដឹងទេ Hyung តែប្រហែលជាជិតហើយ"

"ហើយមានគម្រោងចង់រើរខោអាវមកនៅផ្ទះរបស់យើងដែរទេ?"

"........" Jungkook មើលមុខរបស់ Jin ហើយលើកចិញ្ចើមក្នុង
បំណងសួរព្រោះមិនយល់ថា Jin ចង់បានន័យថាម៉េច

"សួរបែបនេះព្រោះឃើញឯងមកគេងនៅទីនេះរាល់យប់តាំងពី Jimin មកនៅ! អញ្ចឹងក៏សួរទៅក្រែងលកុំអោយពិបាកវេចអាវចុះឡើង"

"សុំខ្ចីផ្ទះនៅសិន! មិនរើរមកនាំរំខានអ្នកទាំងពីរនោះទេ! ហើយណាមួយរាល់យប់គេងមិនសូវជាលក់ប៉ុន្មានទេនៅទីនេះ " Jungkook និយាយហើយញាក់ចិញ្ចើមឌឺ Jin

"ហេតុអី? ប្លែកផ្ទះដេកមិនលក់ហី?"

"ថ្លង់សម្លេងអ្នកខ្លះ! មិនគិតថាក្នុងផ្ទះមានមនុស្សនៅដែរសោះ..."

"ហាសហា! សមមុខហើយប្រាប់អោយខ្ទប់មាត់ស្រែកតិចៗ មិនបាន" Namjoon និយាយបន្ថែមទៀត ដោយធ្វើអោយ Jin ងាកមកសម្លក់ពួកគេទាំងពីរ

"ចុះ Jimin ដឹងទេ?"

"ខ្ញុំមិនដឹងទេ! ខ្ញុំប្រាប់គេថាប្រហែលជាពួកបងគេងមិនលក់មើលរឿងកំដរអារម្មណ៍"

"ចុះគេជឿទេ?"

"អត់ទេ! គេថាខ្ញុំល្ងង់ណាស់....ធំប៉ុណ្ណឹងហើយមិនដឹងថាគេ កំពុងតែឡើងគ្រែជាមួយគ្នា"

"......" Jin គាំងនិយាយមិនចេញតែម្ដងនៅពេលឮបែបនេះ

____________________________________

_Kim Group_

Taemin ដើរចូលទៅបន្ទប់ធ្វើការរបស់បងប្រុសគេ ដោយចង់បបួលទៅទិញអាវសម្រាប់ពាក់ចូលកម្មវិធីនៅថ្ងៃស្អែកនេះ

Fake Love Cerita yang bikin terobses. Temukan sekarang