_Australia_
ពន្លឺព្រះអាទិត្យបានចាំងចូលមកក្នុងបន្ទប់គេងតាមបង្អួចដែល មានត្រឹមតែវាំងននស្បៃព៌ណសបិទបាំង រួចក៏ជះពន្លឺទៅដល់អ្នក ដែលកំពុងតែគេងអោបគ្នានៅលើពូកយ៉ាងមានក្តីសុខ
"អឹម...." Taehyung គ្រហឹមនៅក្នុងបំពង់ក នៅពេលពន្លឺចាំងមកចំផ្ទៃមុខរបស់គេ ហើយក៏លើកដៃមកបាំងភ្នែកមុននឹងបើកភ្នែងទាំងគូររបស់គេហើយសម្លឹងមើលជុំវិញខ្លួន
ចំណែកឯ Molly វិញកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដៃរបស់ Taehyung តែក៏ត្រូវរំខាននៅពេល Taehyung ចេះតែអង្អែលថ្ពាល់របស់នាង
"រំខានណាស់" Molly និយាយសម្លេងលុលៗ ដោយសារតែនៅ ងងុយគេងនៅឡើង ហើយក៏វាសដៃរបស់ Taehyung ចេញពីផ្ទៃមុខរបស់គេ
"ភ្ញាក់ឡើង! ព្រឹកហើយស្រីកម្ជិល" Taehyung និយាយហើយនៅតែបន្តអង្អែលថ្ពាល់របស់នាងដដែល
"....." Molly មិនតបតែនាងខំបែរមុខរបស់នាងចេញពីការប៉ះ របស់ Taehyung ដោយមិនខ្ចីបើកភ្នែកនោះទេ
"....." Taehyung ឃើញនាងបែបនេះ ក៏ញញឹមហើយចាប់បែរមុខរបស់នាងមករកខ្លួនវិញមុននឹងអោនទៅថើបថ្ពាល់របស់នាង ទាំងសងខាងឆ្លាស់ទៅវិញទៅមក
"អីស! លោកពូថីនឹង" Molly រុញមុខរបស់ Taehyung ចេញតែ មិនបានសម្រេចនោះទេ ចុងក្រោយគឺត្រូវភ្ញាក់បើកភ្នែកហើយ ងើបអង្គុយទើប Taehyung គេព្រមឈប់
"យ៉ាងម៉េចប្តីថើបប្រពន្ធមិនបានមែនទេ?"
"នេះលោកពូចង់ថើបសរុបទុកមួយខែមែនទេបានថើបច្រើនដង បែបនេះ?" Molly និយាយហើយបែរមកមើលមុខរបស់ Taehyung ដែលគេងនៅក្រោយខ្នងរបស់នាង
"ប្រហែលហើយ"
"នេះលោកពូ—...." Molly ប្រុងនឹងតមាត់ទៅវិញតែក៏បាត់មាត់ ទៅវិញនៅពេលដែលនាងក្រឡេកមើលឆ្វេងស្ដាំហើយ ដឹងថា នាងកំពុងតែគេងនៅក្នុងបន្ទប់របស់ Taehyung
"យប់មិញខ្ញុំគេងជាមួយលោកពូមែនទេ?"
"អឹម!"
"......" Molly បើកភ្នែកធំៗ សម្លឹងមើលមុខរបស់ Taehyung បន្ទាប់មកក៏សម្លឹងមើលមកខ្លួនរបស់នាង រួចក៏និយាយ
"លោកពូមានបានធ្វើអ្វីខ្ញុំទេ?"
JE LEEST
Fake Love
Fanfictie"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
