_Jeon Outlet_
Jungkook កំពុងតែអង្គុយប្រជុំបន្តើរមើលម៉ោងនៅលើនាឡិកា ដៃបន្តើរ នេះគេចូលប្រជុំតាំងពីម៉ោង ៣ មកដល់ម៉ោង ៤:៣០ ហើយនៅមិនទាន់រួចទៀត គេគិតថាថ្ងៃគ្រាន់តែប្រជុំនិយាយរឿងធម្មតាតែប៉ុណ្ណោះ ហេតុអីបានជាម្នាក់ៗ ចេះតែមានរឿងលើកមក និយាយមិនឈប់សោះអញ្ចឹង
"បានហើយ! បិទការប្រជុំត្រឹមប៉ុននេះសិនចុះ! នៅសល់អ្វីទៀតចាំប្រជុំនៅថ្ងៃស្អែកបន្តចុះ....ខ្ញុំមានការប្រញាប់" Jungkook និយាយឡើងហើយក៏ដើរចេញដោយធ្វើអោយបុគ្គលិកនៅក្នុងបន្ទប់ប្រជុំឆ្ងល់គ្រប់គ្នា ព្រោះប្រធានរបស់គេម្នាក់នេះមិនដែល
យករឿងអ្វីមករំខានដល់ការងារនោះទេ ទោះរវល់ក៏ត្រូវតែបញ្ចប់សិនដែរ តើនេះមានរឿងអ្វីក៏សំខានម្ល៉េះដល់ថ្នាក់ទុកការប្រជុំទៅថ្ងៃស្អែកបន្ត
Jungkook ចូលមកបន្ទប់ធ្វើការរបស់គេទុកឯកសារនៅលើតុ ហើយក៏រៀបកាបូបរបស់គេមុននឹងយកសោរឡានចេញមករួចចុះទៅយកឡាននៅជាន់ខាងក្រោមដី ហើយក៏ជិះចេញដំណើរទៅក្រៅបាត់
____________________________________
_Sunshine Coffee_
Jin និងមិត្តប្រុសកំពុងតែរៀបចំចេញពីហាងកាហ្វេទៅខុនដូរ តែបានប៉ុននេះ Jin សប្បាយចិត្តដែលអាចជួយ Jimin បានតែគេនៅតែបារម្ភខ្លាច Jimin មិនព្រមទៅនៅជាមួយគេតែម្យ៉ាង
ប៉ុណ្ណោះ មិនអោយគេបារម្ភយ៉ាងម៉េចបានបើសិនជា Jimin ប្តូរកន្លែងធ្វើការបាត់ក៏មិនប្រាកដថា Taehyung ឈប់តាមសងសឹកគេដែល ហើយណាមួយផ្ទះរបស់ Jimin ក៏ Jungkook ស្គាល់ទៀត Jin ខ្លាចថាពួកគេនឹងអាចទៅរករឿង Jimin ដល់ផ្ទះនោះមិនត្រឹមតែ Jimin ទេដែលនៅមិនសុខនោះ សូម្បីតែម៉ាក់របស់ Jimin ក៏នៅមិនសុខដែរ
"Jimin នេះលេខទូរសព្ទ័របស់ខ្ញុំនៅក្នុងប័ណ្ឌនេះ...ចាំទំនាក់ទំនងមកពួកខ្ញុំផងណា" Jin និយាយមុននឹងហុចនាមប័ណ្ឌរបស់គេ អោយទៅ Jimin
"បាទខ្ញុំដឹងហើយ Hyung!" Jimin និយាយហើយក៏ទទួលយក នាមប័ណ្ឌពីដៃរបស់ Jin ហើយញញឹមដាក់ពួកគេទាំងពីរ
"អញ្ចឹងពួកខ្ញុំទៅវិញសិនហើយ" Namjoon និយាយហើយញញឹមមុននឹងដើរចេញទៅយកឡានវិញពីរនាក់ Jin តែក៏ស្របពេលនឹង ឡានរបស់ Jungkook បត់ចូលមកចតនៅខាងមុខហាង ដោយធ្វើអោយ Jin និង Namjoon ឈរមើលមុខគ្នាមុននឹងងាក សម្លឹងមើលទៅ Jungkook ដែលកំពុងតែរៀបចំចុះពីឡាន
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
