សភាពនៅក្នុងឡានគឺមានភាពស្ងប់ស្ងាត់គឺពួកគេកំពុងតែមានរឿង ដែលត្រូវគិតរាងៗខ្លួន Jungkook កំពុងតែគិតថាហេតុអីក៏ត្រូវជូន Jimin មកផ្ទះ ទុកអោយគេដើរមកក៏គ្មានអីពាក់ព័ន្ធ័នឹងគេដែរ តែគំនិតមួយទៀតក៏ប្រាប់ថាបើមិនធ្វើបែបនេះធ្វើយ៉ាងម៉េចទើបស្និតជាមួយ Jimin កើតធ្វើយ៉ាងម៉េចដឹងរឿងរបស់ Jimin ទៅ
ចំណែកឯ Jimin វិញក៏កំពុងតែគិតពីរឿងដែលកើតឡើងថ្មីៗនេះ គេមិនដឹងថា Jungkook ជាមនុស្សយ៉ាងម៉េចនោះទេ តែមើល ទៅគេក៏មិនមែនជាមនុស្សអាក្រក់ដែរ Jimin ដឹងក្នុងចិត្តច្បាស់ណាស់ថាគេមិនបានបិទចិត្តរបស់ខ្លួនឯងនោះទេ រាល់ថ្ងៃគេ កំពុងតែកាត់ចិត្តពី Taemin ហើយ ទោះជាធ្លាប់មានអារម្មណ៍ ទៅលើ Taemin ក៏ពិតមែនតែវាមិនទាន់ខ្លាំងដល់ថ្នាក់អោយគេកាត់ចិត្តមិនដាច់នោះទេ ហើយណាមួយទង្វើរបស់ Taemin មួយរយៈនេះគឺធ្វើអោយ Jimin មានអារម្មណ៍ថា Taemin បានផ្លាស់ប្តូរហើយ គេលែងជា Taemin ពីមុនហើយ
"ទៅខាងណាទៀត?"
"បត់ឆ្វេងនៅផ្លូវខាងមុខទៅដល់ហើយ" Jimin និយាយហើយក៏ ចង្អុលទៅផ្លូវបត់នៅខាងមុខ Jungkook ក៏ជិះមកដល់ផ្លូវបត់ហើយក៏បត់ឆ្វេងតាម Jimin ប្រាប់
"ផ្ទះមួយណា!"
"ឈប់នៅជិតកន្លែងមានធុងសម្រាមនោះទៅ! គឺដល់ហើយ"
"អូខេ!" Jungkook និយាយហើយក៏ឈប់នៅខាងមុខនោះ រួចសម្លឹងរកមើលផ្ទះរបស់ Jimin
"ខ្ញុំទៅហើយ! អរគុណលោកច្រើនហើយ..."
"មួយណាជាផ្ទះរបស់ Jimin?"
"ផ្ទះខ្ញុំនៅខាងក្នុងផ្លូវតូចនោះ..."
"អរ៎!"
"អញ្ចឹងខ្ញុំចូលផ្ទះហើយ...អរគុណលោកច្រើនហើយ...លោកជិះទៅវិញប្រយ័ត្នប្រយែងផងព្រោះយប់ហើយ" Jimin និយាយព្រមទាំងញញឹមដាក់ Jungkook ហើយ Jungkook ញញឹមមើលមក Jimin វិញ មុននឹង Jimin ដើរចូលទៅផ្លូវផ្ទះរបស់គេ
_Jungkook POV_
នេះហេតុអីគេជាមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃបែប នេះ? ទេ! មិនអាចជឿទង្វើរបស់គេបានទេ មកពីគេធ្វើចរឹកបែប នេះហើយទើបធ្វើអោយពួកអស់នោះចាញ់បោកគេ ខ្ញុំមិនល្ងង់ចាញ់បោកគេនោះទេ គិតថាធ្វើជាសុភាពៗ បែបនេះខ្ញុំគិតថាជា មនុស្សល្អមែនទេ សង្ស័យតែមួយរយៈនេះឈ្លោះជាមួយ Taemin ហើយមើលទៅបានជាគ្មានលុយបែបនេះ ឬមួយក៏មិន ទាន់រកបានអ្នកថ្មីដើម្បីតោងទើបធ្វើខ្លួនគួរអោយអាណិតបែបនេះ
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
