Part 27

1.4K 91 9
                                    

Molly កំពុងតែលាបរបួសសើរស្បែកនៅត្រង់ថ្ងាសអោយ Jimin នាងកំពុងតែឆ្ងល់ថាស្រីម្នាក់ដែលវៃគ្នាជាមួយនាងមុននេះជាអ្នកណាបានជាមករករឿង Jimin ដល់ក្នុងហាងបែបនេះ ឬមួយក៏ Jimin ទៅធ្វើអ្វីប៉ះពាល់ដល់នាងមុន តែវាមិនអាចនោះទេ ព្រោះតាំងពីនាងស្គាល់ Jimin មកមិនដែលឃើញ Jimin ទៅរករឿងនរណានោះទេ Molly ក៏សម្រេចចិត្តថាចាំស្អែកចាំសួរ នាំពីរឿងស្រីម្នាក់នោះព្រោះអីឡូវត្រូវលាបរបួសអោយ Jimin បន្ទាប់មកគឺរៀបចំហាងសិន

"អរគុណហើយ Molly" Jimin និយាយហើយញញឹមនៅពេលដែល Molly បានលាបរបួសអោយគេរួចរាល់

"បងមានត្រូវកន្លែងណាទៀតទេ?"

"ត្រូវតែមួយកន្លែងនេះទេ"

"ហឹម! ថ្ងៃក្រោយតែឃើញមុខស្រីម្នាក់នោះទៀតគឺប្រាកដជាទះអោយវៀចមុខតែម្ដង"

"Molly!! ថ្ងៃនេះអូនធ្វើបានល្អណាស់! បងអោយមេដៃមួយ" Jhope និយាយមកកាន់ប្អូនស្រីរបស់គេដោយទទួលបានការ ញញឹមពី Molly ត្រឡប់ទៅវិញ

"អរគុណហើយបងប្រុស!"

"Molly ថ្ងៃក្រោយកុំទៅធ្វើបែបនេះទៀតឮទេ? Jhope គេ ចេះតែនិយាយទេ...ខ្លួនអូនជាស្រីធ្វើបែបនេះមិនល្អទេ" Jimin និយាយចេញទៅទាំងក្តីបារម្ភ ព្រោះគេមិនចង់អោយភ្ញៀវនៅទីនេះនិយាយដើម ឬបើមានលើកក្រោយទៀតថតវីឌីអូបង្ហោះជា
សាធារណៈនោះទេ

"អ្នកណាប្រើអោយនាងមកនិយាយឈ្លើយៗ ដាក់ខ្ញុំមុនធ្វើអី?"

"តែគេនិយាយហត់គេឈប់និយាយហើយ"

"បើចាំអោយនិយាយហត់នោះយូរណាស់! មានតែទះអោយបែក មកមាត់និយាយលែងរួចទេទើបឆាប់" Molly និយាយហើយសើច នៅអស់សំណើចនឹងសភាពរបស់ Yura មុននេះនៅឡើយទេ

_________________________________

_Kim Group_

Taehyung និង Taemin កំពុងតែពិភាក្សាជាភ្ញៀវនៅក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់ Taemin តែក៏ស្រាប់តែបានរំខានដោយ សម្លេងទូរសព្ទ័របស់ Taemin រោទិ៍ឡើងដែលធ្វើអោយគេដក
ទូរសព្ទ័មកមើលឈ្មោះដែលលោតនៅលើអេក្រង់ទូរសព្ទ័មុននឹង បិទសម្លេងហើយទុកវានៅលើតុវិញហើយពិភាក្សាបន្តទៀត

បន្ទាប់ពីមួយម៉ោងបានកន្លងផុតទៅ កិច្ចពិភាក្សាក៏បានបញ្ចប់ដោយពួកគេក៏បានអញ្ជើញអោយភ្ញៀវទៅដើរមើលផលិតផលនៅក្នុងក្រុមហ៊ុនជាមួយនឹងលេខារបស់ Taemin ចំណែកឯទូរសព្ទ័ដៃ របស់ Taemin វិញគឺគិតតែពីញ័រដោយសារតែមានអ្នកខលចូល មក

Fake Love Where stories live. Discover now