_Kim's Group_
Taehyung អង្គុយនិយាយគ្នាជាមួយ Taemin នៅក្នុងបន្ទប់ធ្វើការរបស់គេអំពីការធ្វើពិធីជប់លៀងនៅពេលប៉ុន្មានថ្ងៃទៀតនេះ
"អូខេ! អញ្ចឹងសម្រេចថារៀបចំនៅ ៣ ថ្ងៃទៀតចុះ...បងនឹងទៅ និយាយជាមួយ Jungkook"
"បាទ! ព្រោះពួកគេរៀបចំតាំងពីថ្ងៃនេះទៅយ៉ាងយូរខានស្អែករួចរាល់អស់ហើយ អញ្ចឹងយើងអាចធ្វើកម្មវិធីនៅថ្ងៃបន្ទាប់បាន"
"ហើយចុះថ្ងៃជប់លៀងឯងបបួល Jimin មកទេ?"
"ខ្ញុំក៏ចង់បបួលដែលតែគេប្រាកដជាមិនព្រមទេ...ម្យ៉ាងទៀតខ្ញុំមិនដឹងបបួលគេតាមណាទេបើគេឈប់ធ្វើការនៅទីនោះហើយ"
"ចុះផ្ទះគេ?"
"....." Taemin ស្ងាត់មួយភ្លែតហើយសម្តីរបស់បងប្រុសគេមកគិត
"ល្អដែរមែនទេបងប្រុស? បើទៅរកគេនៅផ្ទះបែបនេះ?"
"មានអីមិនល្អ?" Taehyung សួរតបទៅប្អូនប្រុសគេវិញហើយលើកចិញ្ចើមម្ខាង
"ខ្លាចគេកាន់តែធុញខ្ញុំ....បងមិនឃើញគេប្តូរកន្លែងធ្វើការបាត់ទេអី"
"អញ្ចឹងឯងគិតថាចង់បោះបង់ត្រឹមហ្នឹង?"
"ខ្ញុំមិនដឹងទេ...តែ Jimin គេនិយាយច្បាស់ជាមួយខ្ញុំហើយថាយ៉ាងណាក៏មិនអាចដែរ" Taemin និយាយដោយពិបាកចិត្ត គេចង់ទាក់ទងជាមួយ Jimin ជាងដែលបងប្រុសគេបង្ខំទៅទៀត
គ្រាន់តែ Jimin មិនយល់ព្រម
"ចាំបងជួយ"
"បងជួយយ៉ាងម៉េច?"
"ថ្ងៃជប់លៀងចាំបងជួយហៅគេអោយមកដែរ! ហើយឯងនិយាយជាមួយគេម្ដងទៀតទៅព្រោះមានម៉ាក់នៅដែរ"
"បងបបួលគេយ៉ាងម៉េច? បងដឹងថាអីឡូវគេធ្វើការនៅឯណា មែនទេ?"
"អត់ទេ! បងមានវិធីរបស់បង...ឯងចាំតែត្រៀមខ្លួនធ្វើយ៉ាងណាយក Jimin អោយបានទៅ" Taehyung និយាយហើយក៏ ងាកមុខចេញប្អូនប្រុសរបស់គេ ហើយមើលឯកសារនៅលើតុរបស់គេវិញ ដោយកំពុងតែគិតថាត្រូវតែធ្វើយ៉ាងណាអោយ Jimin ចូលរួមកម្មវិធីទាល់តែបាន មនុស្សដែលគេចង់សងសឹកមិនមែន Jimin នោះទេ
___________________________________
_NJ Group_
Jin ទើបតែឆុងកាហ្វេអោយមិត្តប្រុសរបស់គេហើយបម្រុងនឹងលើកដើរចូលយកទៅអោយនៅក្នុងបន្ទប់ក៏ស្រាប់តែទូរសព្ទ័របស់គេបានរោទិ៍ឡើង
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
