Part 51

1.6K 105 6
                                    

_Jhope's House_

Molly កំពុងតែគេងនិយាយទូរសព្ទ័នៅលើពូកបន្តើរញញឹមបន្តើរ នេះជាអ្វីដែលនាងធ្វើរាល់យប់នៅមួយរយៈក្រោយនេះ នាងតែងតែនិយាយទូរសព្ទ័រហូតដល់ពេលងងុយគេងទើបព្រមបិទ

_On Phone_

"លោកពូងងុយគេងហើយនៅ?"

"នៅទេ"

"តែខ្ញុំងងុយគេងហើយ"

"ងងុយគេងក៏ឆាប់គេងទៅ! "

"មុននឹងគេងខ្ញុំចង់សុំលោកពូរឿងមួយសិន"

"ប្រាប់មក"

"ថ្ងៃខ្ញុំឡើងទៅបរទេសវិញ! លោកពូទៅជូនដំណើរខ្ញុំបានទេ?"

"មិនបានទេ! រវល់ហើយ"

"...."

"យប់ហើយឆាប់គេងទៅ! ប្រយ័ត្នភ្នែកខ្មៅកាន់តែដូចខ្មោចទៅ"

"បានហើយ! ខ្ញុំគេងហើយ....លោកពូមាត់ដូចឆ្កែ"

_Call End_

Molly ជេរ Taehyung ហើយចុចបិទមិនចាំអោយអ្នកម្ខាងទៀតគេតបមកវិញនោះទេ

___________________________________

_NJ's House_

Jimin ងើបពីគេងមកមិនឃើញ Jungkook នៅគេងក្បែរខ្លួន របស់គេដូចរាល់ដង គេក៏ឆ្ងល់នៅក្នុងចិត្តថា Jungkook ងើបទៅណាពីព្រឹកម្ល៉េះ រាល់ដងគឺគេមិនដែលងើបស្មើរនេះទេ

(គេទៅណាបាត់ហើយ?)

Jimin ដើរមើលក្នុងបន្ទប់ ព្រមទាំងបន្ទប់ទឹកទៀតក៏នៅតែមិន ឃើញ Jungkook ដដែល បន្ទាប់មកគេក៏ចូលសម្អាតខ្លួនដើម្បី ចុះទៅក្រោមរៀបចំអាហារពេលព្រឹក នៅពេលចុះទៅដល់ក្រោម Jimin ក៏រៀបចំធ្វើអាហារ ហើយក៏រៀបវាដាក់នៅលើតុរងចាំញ៊ាំអាហារជុំជាមួយគ្នា

"Hyung មានដឹង Jungkook ទៅណាទេ?" Jimin សួរឡើង នៅពេលដែលឃើញ Namjoon ដើរចូលមកអង្គុយនៅក្នុងតុអាហារ

"មិនដឹងទេ! តើគេទៅណាទាំងព្រឹក? យប់មិញឃើញគេចូលទៅ និយាយជាមួយ Jin ហើយចេញទៅបន្ទប់ Jimin វិញហើយតា៎!"

"Hyung ញ៊ាំមុនទៅ! ខ្ញុំឡើងទៅលើបន្ទប់មួយភ្លែត" Jimin និយាយហើយញញឹមបន្តិចមុននឹងដើរឡើងទៅលើបន្ទប់គេងរបស់គេ ហើយយកទូរសព្ទ័ដៃរបស់គេខលទៅរក Jungkook

Fake Love Where stories live. Discover now