Jungkook បើកឡានចេញពីផ្ទះរបស់ Jimin ត្រឡប់ទៅផ្ទះវិញ ទាំងនៅក្នុងចិត្តកំពុងតែច្របូកច្របល់អារម្មណ៍មួយកំពុងតែគិតថា Jimin ជាមនុស្សធម្មតាមិនមែនដូចអ្វីដែលពួកគេគិតនោះទេ អារម្មណ៍មួយទៀតគិតថា ប្រហែលជា Jimin កំពុងតែប្រើល្បិចដើម្បីអោយគេទុកចិត្ត គ្រាន់តែ Jungkook ដឹងថាអ្វីដែលគេគិត អាក្រក់ទៅលើ Jimin សឹងតែផ្ទុយស្រឡះទាំងអស់ ដូចជាកាលពីជួប Jimin ដំបូងនៅក្នុងហាងកាហ្វេ Jungkook គិតថា Jimin ចង់អោយដៃគេ តែតាមពិតទៅ Jimin មិនមែនញញឹមដាក់គេតែម្នាក់នោះទេ សូម្បីតែហៅឡើងឡានជិះជូនទៅផ្ទះក៏ Jimin មិនចង់ទៅជាមួយ អោយលេខទូរសព្ទ័ហើយក៏មិនខលមករក ដល់ថ្នាក់គ្រាន់តែហៅទៅញ៊ាំអីក្រៅសោះក៏ប្រុងរត់ទៅផ្ទះចោលទៀត ឬមួយគេធ្វើនេះវាតិចពេកទើប Jimin មិនទាន់បង្ហាញធាតុពិត
មកដល់ផ្ទះភ្លាម Jungkook ក៏លើកទូរសព្ទ័របស់គេចេញមក រួចចុចខលទៅ Jimin នោះគេពិតជាមិនខ្វល់ពីសម្តីរបស់ Jimin នោះទេ គឺគេត្រូវតែធ្វើអ្វីដែល Jimin ហាមគេមិនព្រមចាញ់នោះទេ
______________________________
_Prince Condo_
Jin កំពុងតែអង្គុយចុចទូរសព្ទ័នៅលើពូក ខណៈពេលដែលចាំ Namjoon ចេញពីបន្ទប់ទឹក ព្រោះ Jin ចង់ចាំនិយាយជាមួយ Namjoon រឿងរើរទៅនៅផ្ទះវិញ ហើយអោយ Jimin មកធ្វើការនៅក្នុងផ្ទះ
"អូនមិនទាន់គេងទេ?" Namjoon សួរនៅពេលដើរចេញមកពីបន្ទប់ទឹក
"អូនកំពុងតែចង់និយាយជាមួយបងរឿង Jimin"
"ចង់រើរទៅផ្ទះធំមែនទេ?"
"អឹម!" Jin ងក់ក្បាលហើយមើលមុខរបស់ Namjoon
"ក្រែងអូនថានៅផ្ទះនោះឆ្ងាយពីក្រុមហ៊ុុនហី?" Namjoon សួរ បន្តើរឈរជូតសក់បន្តើរ
"មិនអីទេ! យើងទៅយឺតបន្តិចគ្មានបញ្ហាទេ....សំខាន់អោយតែបានជួយ Jimin ទៅបានហើយ!"
"ហើយចុះអោយគេមករៀបចំនៅខុនដូរមិនបានទេអី?" Namjoon សួរដោយមិនយល់ហេតុអីក៏ចាំបាច់ប្តូរទៅនៅផ្ទះធំវិញ
"ហ៊ើយ! បងល្ងង់ណាស់...."
"បងល្ងង់រឿងអី?"
"មិនដឹងទេ! អូនចង់ដូរទៅនៅផ្ទះធំវិញ....កុំមកតវ៉ាជាមួយអូនច្រើន"
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...