_NJ Group_
Jin កំពុងតែឆ្លេឆ្លានៅពេញបន្ទប់ធ្វើការរបស់ Namjoon ដោយធ្វើអោយអ្នកកំពុងតែអង្គុយនិយាយជាមួយភ្ញៀរចង់វិលមុខជំនួស សូម្បីតែភ្ញៀវក៏ស្ទើរតែវិលមុខដែរបើដើរចុះឡើងបែបនេះ
"នេះលេខារបស់លោក Kim គេមានរឿងអីមែនទេ?"
"គឺ...គេមិនសូវស្រួលខ្លួន...ហើយចាំខ្ញុំនាំគេទៅពេទ្យ"
"អរ៎!! អញ្ចឹងខ្ញុំគិតថាខ្ញុំអូខេនឹងលក្ខខណ្ឌនៅក្នុងក្រុមហ៊ុនរបស់លោកហើយ..."
"បាទ! នេះបើអញ្ចឹងលោកចុះហត្ថលេខានៅទីនេះមក!" Namjoon និយាយហើយក៏លើកប៊ិចមកដាក់នៅលើឯកសារដែលត្រូវចុះហត្ថលេខា
"រួចរាល់ហើយ! អាទិត្យក្រោយខ្ញុំនឹងអោយបុគ្គលិករបស់ខ្ញុំធ្វើការទាក់ទងមកម្ដងទៀត!"
"បាទ! អរគុណច្រើន" Namjoon និយាយទាំងញញឹមគួរសម ហើយងើបឡើងចាប់ដៃរបស់ភ្ញៀវគេមុននឹងបែរមុខទៅមើល Jin ហើយគ្រវីក្បាល
"អូនឆ្លេឆ្លារឿងអី?" Namjoon សួរឡើងនៅពេលដែលនៅក្នុងបន្ទប់ធ្វើការសល់តែពីរនាក់
"Jungkook ទៅរក Jimin ទៀតហើយ!"
"អូនដឹងមកពីណា?" Namjoon មាត់កំពុងសួរតែជើងកំពុងតែ ដើរចេញពីបន្ទប់ធ្វើការដើម្បីចុះទៅយកឡានដោយ Jin កំពុងតែដើរតាមពីក្រោយ
"គេខលមកសួររកផ្ទះ Jimin!"
"អូយ! តិចចង់ទៅដុតផ្ទះមែនទេ?"
"ហ៊ើយ! បងឡប់មែនទេ? ដុតផ្ទះគេតែប៉ូលីសចាប់បានជាប់គុកណា"
"អីឡូវយើងទៅរក Jimin ឬក៏ទៅរក Jungkook ?"
"ទៅរក Jungkook ធ្វើអី? គឺទៅរក Jimin នឹងហើយ"
___________________________________
_Sunshine Coffee_
_Jungkook POV_
"ហ៊ើយ!" ខ្ញុំដកដង្ហើមធំនៅពេលដែលមើលម៉ោងនៅលើ នាឡិកាដៃរបស់ខ្ញុំ នេះគឺខ្ញុំមកអង្គុយជិតមួយម៉ោងកន្លះហើយ ខ្ញុំមិនទាន់បាននិយាយជាមួយគេសូម្បីតែមួយមាត់ គឺនិយាយបានតែអរគុណមួយម៉ាត់នោះប៉ុណ្ណោះ
(ញញឹមដាក់គេពេញហាងបែបនេះ! ចង់អោយដៃមួយហាងតើ មែនទេ?) ខ្ញុំគិតនៅក្នុងចិត្តដោយសារតែអង្គុយមើលតាំងពីមកដល់ក្នុងហាងរហូតដល់ពេលនេះគឺ គេញញឹមបែបនេះដាក់គេគ្រប់គ្នាតែម្ដង មនុស្សស្អីក៏អោយដៃមិនរើសមុខបែបនេះ
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
