Part 22

1.3K 91 7
                                    

_NJ Group_

"ថ្ងៃនេះពួកយើងចេញមុនម៉ោងទៅល្អទេបងសម្លាញ់?" Jin កំពុងតែនិយាយផ្អែមដាក់ Namjoon មិនបាច់ប្រាប់ក៏ដឹងពីបំណងរបស់ Jin ចង់ចេញមុនម៉ោងដោយសារតែអ្វីដែរ

"......" Namjoon មិនមាត់តែងាកមកមើលមុខរបស់ Jin ដែល កំពុងតែញញឹមសម្លឹងមើលមកគេ

"ថ្ងៃនេះអូនជួយមើលឯកសារជំនួសបងច្រើនពេកអីឡូវហត់ណាស់"

"អញ្ចឹងបងជូនអូនទៅសម្រាកនៅខុនដូរវិញល្អទេ?" Namjoon និយាយដោយមានចេតនាឌឺមិត្តប្រុសរបស់ខ្លួន នេះនៅមួយថ្ងៃមាន បានមើលឯកសារអី គិតតែអង្គុយសុំចេញម៉ោងរហូត

"អត់ទេ! អូនចង់ផឹកកាហ្វេ"

"ចាំទិញជិតក្រុមហ៊ុនទៅ...បងអោយគេចុះទៅទិញអោយ"

"មិនបាច់ទេ! កន្លែងហ្នឹងផឹកមិនកើត"

"ចុះលើកមុនអ្នកណាសរសើរថាកាហ្វេកន្លែងហ្នឹងឆ្ងាញ់ត្រូវចិត្តនោះ?" Namjoon នៅតែបន្តឌឺដងមិត្តប្រុសគេបន្តមិនឈប់សោះ នេះល្បិចណាស់មួយថ្ងៃគិតតែចង់ទៅជួយ Jimin ឡើងលែងចង់ធ្វើការអស់ហើយ នេះបើសិនជា Jimin មិនព្រមមកធ្វើការនៅផ្ទះទេ Jin ប្រាកដជានៅមិនសុខនៅក្នុងខ្លួននោះទេ

"អ្នកណាថា? អូនអត់ដឹងផង" Jin ធ្វើជាឆ្លើយដូចជាមិនដឹងរឿងអីសោះ តាមពិតគេដឹងច្បាស់ណាស់ថា Namjoon កំពុងតែចង់ឌឺគេ

"ប្រាប់ត្រង់មកចេញលឿនដើម្បីទៅរក Jimin មែនទេ?"

"......." Jin មិនមាត់ហើយក៏ញញឹមនៅពេលដែលមិត្តប្រុសរបស់គេនិយាយត្រូវចំនុច រួចដើរទៅជិតមិត្តប្រុសរបស់គេដែលកំពុងតែអង្គុយមើលមកគេ

"មិនបាច់មកញញឹមយកចិត្តទេ....បងប្រាប់ហើយថាចាំចេញពីធ្វើការ"

"មិនដឹងទេ! អូនចង់ចេញមុនម៉ោង"

"ហ៊ើយ! ពួកយើងយក Jimin មកនៅជាមួយតើល្អទេអូនសម្លាញ់?" Namjoon សួរឡើងមកឌឺតែម្ដង យ៉ាប់ណាស់មិត្តប្រុសរបស់គេមួយនេះ បើមិនបានធ្វើអីដូចចិត្តទេនោះមិនព្រមនោះទេ

"បងយល់ព្រមដែរមែនទេ?" Jin សួរឡើងយ៉ាងសប្បាយចិត្តនៅពេលឮមិត្តប្រុសរបស់ខ្លួននិយាយបែបនេះ

"....." Namjoon អស់យោបលតែម្ដងមានតែឈប់តបហើយគ្រវីក្បាលហួសចិត្តងាកមកមើលឯកសារវិញ មិនដឹងទៅស្គាល់ Jimin តាំងពីពេលណាទេបានខំម្លឹងៗ

Fake Love Where stories live. Discover now