ពួកគេទាំង ៤នាក់បានបញ្ចប់អាហារពេលថ្ងៃរបស់ពេលត្រឹមម៉ោង ៦ ល្ងាច ព្រោះ Molly ប្រាប់ពួកគេទាំងបីថាបើកម្ម៉ង់មកហើយនាងញ៊ាំមិនទាន់អស់មិនអោយទៅវិញនោះទេ បែបនេះហើយទើបពួកគេអង្គុយមើលនាងញ៊ាំរហូតដល់ស្មើនេះទើបបានទៅផ្ទះវិញ
បន្ទាប់ពី Jungkook ជូន Taehyung មកយកឡាននៅក្រុមហ៊ុន របស់គេវិញហើយ Molly ក៏សុំអោយ Taehyung ជូននាងទៅហាងកាហ្វេវិញ ព្រោះនាងចង់អោយ Jungkook មានពេល នៅជាមួយគ្នាពីរនាក់ Jimin មុនដំបូង Taehyung មិនព្រមនោះទេ តែ Molly នាងនៅតែនិយាយដដែលៗ ហើយរត់ចូលឡាន របស់ Taehyung ដោយគ្រាន់តែម្ចាស់ឡានគេបើកសោរភ្លាមមិនទាន់ទាំងបានចូលផង Molly ដល់លើឡានបាត់ទៅហើយ
"លោកពូកុំទាន់ជូនខ្ញុំទៅហាងកាហ្វេអី"
"......."
"លោកពូ!" Molly និយាយហើយយកដៃកេស Taehyung អោយគេបែរមកមើលមុខរបស់នាង
"បើមិនទាន់ទៅហាងកាហ្វេចង់ទៅណាទៀត?"
"ជូនខ្ញុំទៅទិញរ៉ូបទុកពាក់ទៅកម្មវិធីរបស់លោកពូទៅល្អទេ?" Molly និយាយហើយញញឹមយកចិត្ត Taehyung
".......ហ៊ើយ! នាងដូចមនុស្សខ្មោចចេញខ្មោចចូលអញ្ចឹង"
"ចុះបើអញ្ចឹងលោកពូជូនទៅទេ?"
"ចង់ទៅទិញនៅឯណា?" Taehyung សួរចេញទៅវិញហើយ Molly ក៏ញញឹមយ៉ាងពេញចិត្ត តាមពិតនាងចេះតែរកលេសមិន ទាន់ចង់ទៅឃើញមុខរបស់បងប្រុសនាងតែប៉ុណ្ណោះ
____________________________________
_NJ's House_
"អូនយកស្រាក្រហមមកធ្វើអី?" Namjoon សួរនៅពេលដែល ឃើញមិត្តប្រុសរបស់គេយកស្រាក្រហមចេញមកពីក្នុងទូរមកដាក់ នៅលើតុបាយ
"អូនចង់ញ៊ាំ"
"........" Namjoon មិនមាត់ហើយក៏ដើរទៅអោបចង្កេះរបស់ Jin
"បងមកអោបចង្កេះអូនធ្វើអី?"
"ញ៊ាំអោយហើយទៅ! បងចូលចិត្តពេលអូនស្រវឹង" Namjoon និយាយហើយថើបករបស់ Jin
"តែអូនហាមរឿងមួយ!"
"រឿងអ្វី?"
"យប់នេះ Jimin មកគេងនៅផ្ទះយើងដែរ! បងល្មមៗ បានហើយ" Jin និយាយហើយសម្លឹងមើលមុខរបស់ Namjoon
ŞİMDİ OKUDUĞUN
Fake Love
Hayran Kurgu"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
