Part 59

1.5K 104 18
                                    

_ 5 months later_

បន្ទាប់ពី Jin និង Namjoon ទទួលយកទារកដែលទើបតែកើត នោះមកចិញ្ចើមក្នុងនាមជាកូនរបស់គេ រហូតមកដល់ពេលនេះគឺ រយៈពេលប្រាំខែហើយ កូនស្រីនោះក៏មានអាយុប្រាំខែហើយដែរ ពួកគេស្រឡាញ់ថ្នាក់ថ្នមក្មេងនោះដូចជាកូនបង្កើតរបស់ពួកគេទាំងពីរនាក់អញ្ចឹង មិនត្រឹមតែពីរនាក់ Namjoon និង Jin នោះទេ សូម្បីតែ Jungkook និង Jimin ក៏ស្រឡាញ់ក្មេងនោះដូចគ្នា ពេលព្រឹកនិងថ្ងៃ Jimin ជាអ្នកមើលក្មេងនោះជំនួស Appa និង ប៉ារបស់គេ ហើយដល់ម៉ោងល្ងាចចេញពីធ្វើការទើប ពួកគេទាំង ពីរមកទទួលកូនស្រីរបស់គេវិញពី Jimin នៅផ្ទះរបស់ Jungkook

_Jeon's House_

រសៀលម៉ោង ៦ ជាម៉ោងដែល Jungkook ត្រូវត្រឡប់មកអោយដល់ផ្ទះវិញ បន្ទាប់ពីដល់ម៉ោងចេញពីធ្វើការនៅម៉ោង ៥ នេះជា ម៉ោងដែល Jimin កំណត់អោយ Jungkook ធ្វើតាម

Jungkook ចុះមកពីលើឡានដោយមានស្នាមញញឹមនៅលើផ្ទៃ មុខរបស់គេ ព្រោះថ្ងៃមិញនេះពេលនៅកន្លែងធ្វើការ Jimin បានខលមកប្រាប់គេថាយប់នេះមានការងារពិសេសសម្រាប់អោយ Jungkook ធ្វើមិនបាច់ប្រាប់ក៏ដឹងថាការងារពិសេសនោះជាអ្វីដែរ Jungkook ដើរចូលទៅហើយស្រែកហៅឈ្មោះរបស់ Jimin តាមទម្លាប់របស់គេដូចរាល់ដង

"JIMINNNN! បងមកពីធ្វើការវិញហើយ" Jungkook ស្រែកហៅហើយក៏ដើរឡើងនៅលើបន្ទប់គេងដើម្បីរក Jimin

Jungkook បើកទ្វារបន្ទប់ចូលទៅដោយមិនបានចាប់អារម្មណ៍ថា មាននរណានៅលើពូកនោះទេ ព្រោះឃើញភ្លើងបន្ទប់ទឹកបើក ហើយទ្វារក៏មិនបានបិទ គេក៏គិតថា Jimin នៅក្នុងនោះ រួចក៏ដើរ ចូលទៅ

"អូនសម្លាញ់!" Jungkook និយាយឡើងនៅពេលអោបចង្កេះ Jimin ហើយថើបថ្ពាល់គេពីក្រោយមួយខ្សឺត មុននឹងទម្លាក់មុខ មកលើស្មាររបស់ Jimin

"បងកុំនិយាយឮៗ ពេក Noonjies កំពុងតែគេងមិនទាន់ភ្ញាក់ទេ" Jimin និយាយដោយលាងដបទឹកដោះគោបន្តទៀត

"ហឹម?? Noonjies?? ពួកគាត់មិនទាន់មកយកកូនទៅផ្ទះទៀតហី ស្មើរនេះហើយ?" Jungkook សួរឡើងដោយភ្ញាក់ផ្អើល រាល់ដងគេមកដល់ផ្ទះគឺ Namjoon និង Jin ចូលមកយកកូនស្រីគឺ ត្រឡប់ទៅផ្ទះវិញបាត់ហើយ

"យប់នេះ Noonjies គេងនៅផ្ទះពួកយើង" Jimin តបទៅវិញហើយយកកន្សែងមកជូតដបទឹកដោះគោអោយស្ងួតដើម្បីឆុងអោយ Noonjies សម្រាប់ពេលគេភ្ញាក់ឡើងមកវិញ

Fake Love Where stories live. Discover now