Part 2

1.6K 115 0
                                    

_Jungkook's House_

Jungkook និងសង្សាររបស់គេកំពុងតែអង្គុយញ៊ាំអាហារជាមួយ គ្នាយ៉ាងផ្អែមល្ហែមញោរពេញទៅដោយសេចក្តីសុខនិងភាពកក់ក្តៅតែក៏ត្រូវកាត់ចង្វាក់ដោយសម្លេងទូរសព្ទ័រោទិ៍

"ចាំបន្តិច! អូនលើកទូរសព្ទ័ម៉ាក់មួយសិន"

_On Phone_

"អាឡូ! ម៉ាក់!"

"កូននៅឯណា?"

"កូននៅផ្ទះរបស់ Jungkook! ម៉ាក់មានការអីតើមែនទេ?"

"អូរ៎! យប់នេះកូនមកផ្ទះវិញទេ?"

"ប្រហែលជាមិនទៅទេម៉ាក់"

"អឹម....អញ្ចឹងម៉ាក់មិនរំខានកូនទាំងពីរទេ"

"បាទម៉ាក់! រាត្រីសួស្តី"

"រាត្រីសួស្តីកូនសម្លាញ់"

_Call End_

"ម៉ាក់អូនខលមកមានការអីមែនទេ?" Jungkook សួរនៅពេលដែលសង្សាររបស់គេដាក់ទូរសព្ទ័ចុះ

"គាត់សួរថាអូនទៅផ្ទះវិញទេ!"

"អរ៎!! អញ្ចឹងអូនគេងជាមួយបងមែនទេយប់នេះ?"

"អឹម!" សង្សាររបស់ Jungkook និយាយហើយក៏ញញឹមហើយ Jungkook ក៏ញញឹមតបមកវិញទោះជាពួកគេរវល់ធ្វើការងារ
ក្រុមហ៊ុនរាងៗ ខ្លួនពិតមែនតែពួកគេតែងតែចំណាយពេលចុងសប្តាហ៍ឬ មួយក៏ពេលចេញពីធ្វើការងារដើម្បីជួបមុខគ្នា

___________________________________

_Sunshine Coffee_

Jimin កំពុងតែរៀបចំរបស់របរដើម្បីចេញពីធ្វើការនេះគឺគេដល់ ម៉ោងចេញពីធ្វើការបន្ទាប់ពីគេរំពឹងចាំពេលនេះយ៉ាងយូរ

"Jhope! ខ្ញុំចេញទៅមុនហើយណា!"

"អូខេ! មើលថែខ្លួនផងណា....ស្អែកវានឹងល្អប្រសើរជាងថ្ងៃនេះ"

"ខ្ញុំដឹងហើយ! Byebye!" Jimin និយាយដោយខំប្រឹងញញឹមធ្វើ ខ្លួនឯងអោយរឹងម៊ាំ Jimin គ្រាន់តែឈានជើងចេញពីហាងកាហ្វេមិនទាន់បានប៉ុន្មានផងគឺស្នាមញញឹមនោះក៏រលាយបាត់ទៅ

Jimin ដើរបន្តើរគិតពីរឿងដែលបានកើតឡើងបន្តើរ នេះហេតុអីជីវិតរបស់គេពិបាកបែបនេះ អ្នកផ្សេងគេស្រឡាញ់គ្នាគេបាន នៅ ជាមួយគ្នាបាន ហេតុអីវាសនាធ្វើបាបគេបែបនេះ ហេតុអីស្រឡាញ់គ្នាតែមិនអាចនៅជាមួយគ្នា មិនអាចបន្ទោសនរណានោះទេ គួរតែ បន្ទោសគេខ្លួនឯងដែលមិនក្លាហាននឹងស្នេហាមួយនេះ ហេតុអីក៏ព្រមចុះចាញ់លឿនយ៉ាងនេះបើអ្វីៗ មិនទាន់ទាំងបានចាប់ផ្តើមផង

Fake Love Where stories live. Discover now