Part 43

1.8K 108 17
                                    

ថ្ងៃថ្មីបានចូលមកដល់ ដោយពន្លឺទាំងអស់នៅចាំងក្រៅបង្អួចមិនអាចជះចូលមកក្នុងបន្ទប់បានដោយសារតែមានវាំននបាំងជិត ដែលធ្វើអោយអ្នកខាងក្នុងគេងលក់យ៉ាងស្កប់ស្កល់មិនដឹងថាជាពេលអ្វីនោះទេ ចំណែកឯខ្នើយកើយដែល Jimin ដាក់សម្រាប់ខ័ណ្ឌពូកគ្នាមួយចំហៀងម្នាក់នោះក៏ត្រូវជ្រុះទៅដីបាត់មិនដឹងតាំងពីស្មើរណា នៅលើពូកសល់តែមនុស្សពីរនាក់គេងអោបគ្នា ដោយ Jimin កំពុងតែអោប Jungkook ដូចជាកំពុងតែអោបខ្នើយអោបអញ្ជឹង

Jungkook បានបើកភ្នែកព្រឹមៗ ហើយក៏មានអារម្មណ៍ថាដូចជា មានអ្វីកំពុងតែអោបខ្លួន រួចក៏អោនមើលក៏ឃើញដៃនឹងក្បាលរបស់ Jimin នៅលើដើមទ្រូងរបស់គេ ស្នាមញញឹមក៏បញ្ចេញមក មុននឹងលូកដៃទៅអង្អែលសក់របស់ Jimin ថ្នមៗ ដោយមិនភ្លេចនឹងគិតថា បើសិនជាគេភ្ញាក់មកឃើញវត្តមានរបស់ Jimin រាល់ថ្ងៃតើវាមានក្តីសុខប៉ុន្មានទៅ

Jungkook នៅតែបន្តអង្អែលសក់របស់ Jimin ថ្នមៗ រហូតដល់ Jimin បម្រាស់ខ្លួននៅលើដើមទ្រូងរបស់គេ គេក៏ដកដៃចេញវិញហើយធ្វើជាគេងមិនទាន់ក្រោកនៅឡើយ Jimin បម្រាស់ចុះឡើងហើយក៏ចាប់ផ្តើមយកដៃយីភ្នែកអោយស្វាង បន្ទាប់មកគេក៏ដឹងថា គេកំពុងតែគេងនៅលើអ្វីដោយធ្វើអោយ គេងើបអង្គុយឡើង នៅលើពូកយ៉ាងលឿន រួចក៏ងាកមកមើលថាតើ Jungkook ភ្ញាក់ឬនៅ ហើយ Jimin ក៏ដកដង្ហើមធំហើយវែង បន្ធូរអារម្មណ៍ ព្រោះឃើញ Jungkook មិនទាន់ភ្ញាក់នៅឡើយទេ

(សំណាងហើយគេមិនទាន់ភ្ញាក់! បើមិនអញ្ជឹងខ្មាស់គេស្លាប់ហើយ) Jimin គិតដោយយកដៃខ្ទប់មុខ ដោយសារតែកំពុងតែមានអារម្មណ៍ថាចំហាយក្តៅកំពុងតែភាយចេញមកពីផ្ទៃមុខរបស់គេ ព្រោះតែភ្នែករបស់គេក្រឡេកទៅមើលដើមទ្រូង
ទទេរស្អាតរបស់ Jungkook ហើយក៏នឹកឃើញដល់ពេលគេគេងលើនោះ

(ខំដាក់ខ្នើយឃាំងហើយនៅតែ បម្រាស់ទៅអោបគេទៀត! Jimin អើយ....)

Jimin គិតហើយក៏ងាកសម្លឹងមើលមុខរបស់ Jungkook ដែល កំពុងតែគេង ហើយក៏យកដៃរបស់គេទៅអង្អែលថ្ពាល់របស់ Jungkook គេក៏មិនយល់ដូចគ្នាហេតុអីក៏លូកដៃទៅបែបនេះ តែដឹងត្រឹមថាគេចង់អង្អែលថ្ពាល់របស់ Jungkook

គ្រាន់តែដៃរបស់ Jimin ដាក់ដល់ថ្ពាល់របស់ Jungkook ភ្លាម Jungkook ក៏លូកដៃមកចាប់កដៃរបស់ Jimin ជាប់ ដោយធ្វើអោយ Jimin ភ្ញាក់ផ្អើលយ៉ាងខ្លាំង Jungkook ក៏ងើបហើយផ្តួល Jimin ទៅគេងនៅលើពូកវិញ បណ្តាលអោយមុខរបស់ Jimin ប្រែទៅជាក្រហមកាន់តែខ្លាំង នៅពេលដែលខ្លួនស្ថិតនៅក្រោម Jungkook បែបនេះ

Fake Love Where stories live. Discover now