Part 49

2.3K 131 10
                                        

_Kim's house_

"អ្នកម៉ាក់! ខ្ញុំអោយលេខាណាត់អ្នកផាត់មុខមកផ្ទះយើងហើយ... ម៉ាក់រៀបចំខ្លួនទៅបន្តិចទៀតគេមកដល់ហើយ" Taemin ដើរចូលទៅនិយាយជាមួយម៉ាក់គេនៅក្នុងបន្ទប់

"ចាស៎កូន! ហើយបងប្រុសកូនមកផ្ទះវិញហើយនៅ?"

"បងប្រុសថាចាំគាត់ជិះទៅកម្មវិធីខ្លួនឯង....ល្ងាចនេះម៉ាក់ជិះទៅ ជាមួយខ្ញុំតែពីរនាក់ទេ" 

"ថ្ងៃនេះនៅក្រុមហ៊ុនមានរវល់ទៀតមែនទេ?"

"នៅក្រុមហ៊ុនដូចជាមិនរវល់ទេ! តែបងប្រុសគាត់រវល់រឿងផ្ទាល់ ខ្លួនទេម៉ាក់" Taemin និយាយហើយញញឹមដាក់ម៉ាក់របស់គេ
"ម៉ាក់.....!"

"កូនមានការអីមែនទេ?"

"យប់នេះជួយនិយាយជាមួយ Jimin អោយកូនផងណា"

"...." លោកស្រី Kim សម្លឹងមុខរបស់កូនប្រុសគាត់ហើយដកដង្ហើមធំបន្តិចមុននឹងនិយាយតបទៅវិញ
"ម៉ាក់មិនដឹងថា Jimin គេយល់ព្រមឬក៏អត់នោះទេ! តែចាំម៉ាក់ជួយនិយាយអោយកូនណា"

"បាទអរគុណហើយម៉ាក់" Taemin និយាយចេញទៅទាំងញញឹមហើយ ក៏អោបម៉ាក់របស់គេ

___________________________________

_NJ's House_

Jungkook ចុះពីឡានរបស់គេមក ហើយក៏ដើរចូលទៅក្នុងផ្ទះរបស់ Jin ដើម្បីរក Jimin ព្រោះជិតដល់ម៉ោងចាប់ផ្តើមកម្មវិធី ហើយ គេត្រូវទៅអោយបានមុនភ្ញៀវ ក្រែងលបានជួយមើលការ ខុសត្រូវនៅក្នុងកម្មវិធីខ្លះ

Jungkook ឡើងនៅដល់លើបន្ទប់ក៏ឃើញ Jimin កំពុងតែគេង នៅលើពូក  Jungkook ញញឹមបន្តិចមុននឹងដើរចូលទៅបន្ទប់ទឹក បើកទឹកអោយពេញអាងហើយដើរចេញមកដាស់ Jimin វិញ

"Jimin! ភ្ញាក់ឡើង!! ងូតទឹក" Jungkook និយាយហើយអោនទៅថើបថ្ពាល់របស់ Jimin មួយខ្សឺតមុននឹងទាញភួយចេញពីខ្លួន របស់ Jimin

"....." Jimin បើកភ្នែកព្រឺមៗ ហើយសម្លឹងមើលមុខរបស់ Jungkook ដែលកំពុងតែឈរញញឹមមើលមកគេ

"ភ្ញាក់ឡើង! ដល់ម៉ោងទៅកម្មវិធីហើយ"

"ដឹងហើយ" Jimin និយាយហើយក៏ងើបអង្គុយពត់ខ្លួន ហើយក៏ ដើរទៅក្នុងបន្ទប់ទឹកដោយមាន Jungkook ដើរតាមពីក្រោយចូលទៅក្នុងបន្ទប់ទឹកដែរ
"Jungkook ចូលមកធ្វើអី?"

Fake Love Tempat cerita menjadi hidup. Temukan sekarang