Part 38

1.8K 117 15
                                    

_Prince Condo_

"ថ្ងៃនេះអូនទៅរក Jimin និយាយគ្នាបន្តិច! បងដាក់អូននៅហាងកាហ្វេហើយបងទៅធ្វើការចុះ" Jin ប្រាប់ទៅមិត្តប្រុសរបស់គេដែលកំពុងតែឈរអោយគេពាក់ក្រវាត់កអោយ

"បែបនេះមិនហៅថាបន្តិចទេ! គឺយូរ"

"អូនខ្ជិលទៅធ្វើការណាស់...ចាំអូនចេញពីហាងកាហ្វេអូនទៅ រៀបផ្ទះ" Jin និយាយហើយញញឹមមុននឹងងើយទៅថើបថ្ពាល់ របស់ Namjoon

"មិនបាច់មកខំយកចិត្តទេ! បងដឹងហើយចាំបងទៅយកនៅផ្ទះធំក៏បានដែរ" Namjoon និយាយហើយក៏ថើបថ្ងាស់របស់ Jin តបវិញ

បន្ទាប់ពីរៀបចំខ្លួនហើយរួចរាល់ទាំងពីរនាក់នោះ ពួកគេក៏ធ្វើដំណើរចេញមកពីខុនដូរ ហើយជិះទៅហាងកាហ្វេដែល Jimin ធ្វើការ

_Sunshine Coffee_

Jin បានចុះពីឡានហើយក៏ដើរចូលមកក្នុងហាង ចំណែកឯមិត្តប្រុសរបស់គេក៏បើកឡានចេញទៅក្រុមហ៊ុនម្នាក់ឯង

"សួស្តី Hyung! " Jimin និយាយហើយញញឹមធម្មតាដាក់ Jin

"Jimin សុខសប្បាយទេមួយរយៈនេះ?"

"ខ្ញុំធម្មតាទេ! ចុះ Hyung??"

"សុខសប្បាយធម្មតាទេ....ចុះរឿងដែលទៅធ្វើការជាមួយខ្ញុំនោះ Jimin គិតយ៉ាងម៉េចហើយ?"

"ស្អែកទើបដល់ថ្ងៃឈប់ពីហាងណា Hyung! ខ្ញុំគិតថានឹងខលទៅនិយាយជាមួយ Hyung ល្ងាចនេះហើយ"

"ចុះបើខ្ញុំចង់អោយ Jimin ទៅធ្វើការនៅក្រុមហ៊ុនវិញ? Jimin គិតយ៉ាងម៉េចដែរ? " Jin សួរហើយក៏ញញឹមដោយសង្ឈឹមថា Jimin និងយល់ព្រមទៅចុះ

"គឺមិនអីទេ Hyung! ខ្ញុំទៅធ្វើការនៅផ្ទះរបស់ Hyung បានហើយ...ខ្ញុំរៀនមិនចប់ហើយណាមួយក៏គ្មានសំលៀកបំពាក់សំរាប់ពាក់ទៅធ្វើការនៅក្រុមហ៊ុនដែរ" Jimin តបទៅវិញហើយញញឹម ដាក់ Jin

"អឹម! តាមចិត្តរបស់ Jimin ចុះ...ហើយចុះនិយាយជាមួយម៉ាក់ របស់ Jimin ហើយឬនៅ?"

"និយាយរួចហើយ Hyung! តែគាត់ថាគាត់មិនចង់រើរចេញពីផ្ទះដែលរស់នៅរាល់ថ្ងៃនេះទេ...គាត់ថាអោយខ្ញុំទៅធ្វើចុះ...ចាំទំនេរចាំមកលេងគាត់"

"អញ្ចឹងមិនអីទេចាំចុងសប្តាហ៍ Jimin មកគេងនៅផ្ទះកំដរគាត់ចុះ"

Fake Love Where stories live. Discover now