_Australia_
"លោកពូ! ខ្ញុំចេញទៅរៀនហើយ...អាហារពេលព្រឹកខ្ញុំរៀបចំហើយនៅលើតុ" Molly បើកទ្វារបន្ទប់គេងរបស់ Taehyung ហើយនិយាយមុននឹងចេញទៅរៀន
"អឹម!"
"កុំភ្លេចញ៊ាំដឹងទេ!"
"ហឹម!!"
"......" Molly ឃើញ Taehyung តបមកមិនព្រមបើកភ្នែកបែប នេះ នាងក៏ដើរចូលមកក្នុងបន្ទប់ទាញភួយរបស់ Taehyung ចេញក្នុងបំណងដាស់គេអោយភ្ញាក់
"អាយ!!!""ហ៊ើយ!!!!" Taehyung បើកភ្នែកស្រែកចង់បែកសម្លេងនៅពេលដែលនាងទាញភួយចេញពីខ្លួនរបស់គេបែបនេះ
"ឆ្គួតទេហី??" Taehyung ទាញភួយមកគ្របខ្លួនរបស់គេដែល មានតែខោក្នុងនៅល្វែងខាងក្រោមនោះ"លោកពូរោគចិត្ត" Molly និយាយដោយកំពុងតែយកដៃមកខ្ទប់ភ្នែក
"នាងនឹងហើយរោគចិត្ត! មកទាញភួយខ្ញុំចេញធ្វើអី?"
"ខ្ញុំ..ខ្ញុំចង់ដាស់លោកពូ..តែអ្នកណាដឹងថាលោកពូដេកស្រាតបែប នេះ??"
"ឆ្គួត! អ្នកណាដេកស្រាត...មិនឃើញស្លៀកខោក្នុងទេហី?"
"ខ្ញុំទៅរៀនហើយ! អាលោកពូរោគចិត្ត" Molly និយាយហើយរត់ចេញទៅបាត់ទុកអោយ Taehyung អង្គុយផ្អែកខ្នងទៅក្បាល ដំណេកយ៉ាងហួសចិត្ត
___________________________________
_Korea_
_Jeon's Outlet_Jungkook កំពុងតែអង្គុយមើលម៉ូតសម្លៀកបំពាក់ដែល ខាងផ្នែកច្នៃម៉ូតគេយកមកអោយមើល សម្រាប់ការផលិតខោអាវដើម្បីចេញលក់នៅខែក្រោយ
តុក! តុក!!
"ចូលមក!"
"សួស្តី! លោកប្រធាន"
"......" Jungkook ក្រឡេកភ្នែកចេញពីម៉ូតសម្លៀកបំពាក់ ហើយ ងាកសម្លឹងទៅមើលមុខអ្នកដែលនិយាយមុននេះ
"Jin Hyung ??""ចង់ទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នាទេ?" Jin និយាយឡើងស្របពេលដែល ដាក់ខ្លួនអង្គុយនៅកៅអីទល់មុខរបស់ Jungkook
"ចាំខ្ញុំសួរ Jimin សិន! ចាំល្ងាចនេះខ្ញុំប្រាប់ Hyung វិញ"
"ហើយចុះពេលនេះគេមិនហៅថាល្ងាចទេហី?"
"......." Jungkook ងាកទៅមើលនាឡិការនៅលើជញ្ជាំងហើយ ក៏ភ្ញាក់តែម្ដង គេស្មានតែម៉ោងទើបតែ ៣ អីទេ តាមពិតម៉ោង ៥ ជិត ៦ បាត់ទៅហើយ
"ចាំខ្ញុំជិះទៅយក Jimin ពីផ្ទះសិន"
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...