Part 52

1.6K 101 5
                                    

_Kim's House_

"ម៉ាក់កូនរៀនចំចេញដំណើរទៅហើយ..." Taehyung និយាយហើយអោបម៉ាក់របស់គេមុននឹងចេញទៅព្រលានយន្តហោះ

"ឧស្សាហ៍ខលមកលេងម៉ាក់និងប្អូនប្រុសផងណា...ពួកយើងនឹកកូន"

"បាទម៉ាក់ខ្ញុំដឹងហើយ"

"ទៅអោយបានសុខសប្បាយណាកូន!"

"បាទ! អញ្ចឹងខ្ញុំចេញទៅហើយណាម៉ាក់! ពេលទៅដល់ចាំខ្ញុំខល មកប្រាប់ម៉ាក់មុនគេណា" Taehyung និយាយហើយញញឹមដាក់ ម៉ាក់របស់គេ

____________________________________

_On The way to airport_

ថ្ងៃនេះជាថ្ងៃដែល Molly ត្រូវត្រឡប់ទៅរៀននៅបរទេសវិញ ហើយ យប់មិញនាងនិយាយជាមួយបងប្រុសរបស់នាងច្បាស់ លាស់ហើយថារៀនចប់ទើបមកវិញ ហើយអីឡូវនាងកំពុងតែ នៅក្នុងឡានធ្វើដំណើរទៅព្រលានយន្ដហោះ ដែលមានបងប្រុសរបស់នាងមកជូនដំណើរនាងត្រឡប់ទៅវិញ

(គាត់ពិតជាមិនមកជូនដំណើរខ្ញុំពិតមែនហី?)

Molly កំពុងតែគិតនៅក្នុងចិត្តរបស់នាង គឺនាងគិតបែបនេះតាំងពីពេលនិយាយទូរសព្ទ័ជាមួយ Taehyung យប់មិញម្ល៉េះ នាងខំ និយាយបញ្ជាក់គេម្ដងហើយម្ដងទៀតថានាងទៅលើកនេះពីរឆ្នាំទើបត្រឡប់មកវិញ តែ Taehyung នៅតែនិយាយមកនាងវិញ
ធម្មតាថាចាំពីរឆ្នាំទៀតចាំជួបគ្នាក៏បាន

(មនុស្សអីធំហើយនៅឆ្គួតបែបនេះទៀត? ពីរឆ្នាំទៀតលោកពូភ្លេចខ្ញុំបាត់ហើយ)

"អូនកំពុងគិតអីហ្នឹង?" Jhope ងាកមកសួរប្អូនស្រីគេបន្តិចមុននឹង បែរទៅមើលផ្លូវខាងមុខវិញ

"គ្មានអីទេបងប្រុស!" Molly តបដោយញញឹមទៅបងប្រុសរបស់នាងវិញ

__________________________________

_Airport_

"អ្នកប្រុសត្រូវការអោយខ្ញុំឈរចាំជាមួយទេ?"

"មិនអីទេ! ខ្ញុំចូលទៅខាងក្នុងហើយ...ទៅវិញចុះ" Taehyung និយាយហើយអូសវ៉ាលីរបស់គេរួចដើរចូលទៅក្នុងកន្លែង
Check-in ហើយរកកន្លែងអង្គុយចាំ Molly គេមិនទាន់ទៅ Check-in មុនក៏ដោយសារតែខ្លាចអង្គុយនៅកៅអីឆ្ងាយពី Molly បែបនេះហើយទើបចាំទៅដំណាលគ្នា

Fake Love Where stories live. Discover now