Part 37

2.3K 126 23
                                        

_Sunshine Coffee_

Molly និង Jhope កំពុងតែអង្គុយនិយាយគ្នានៅខាងក្នុងចំណែកឯ Jimin នៅខាងក្រៅទទួលភ្ញៀវ ទោះ Jimin ខំធ្វើខ្លួនធម្មតា យ៉ាងណាក៏ Jhope មើលដឹងថា Jimin កំពុងតែកើតទុកដែរ
គ្រាន់តែមិនទាន់មានពេលសួរ ព្រោះអោយតែគេបម្រុងនឹងសួរដឹងតែ Jimin ប្តូររឿង បើមិនអញ្ចឹងតែរកលេសគេចរហូត

"ចាំខ្ញុំទៅសួរបងប្រុស Jimin ថាគាត់កើតអី"

"បងរកសួរប៉ុន្មានដងហើយ តែគេរកលេសគេចពីបងរហូត" Jhope និយាយហើយជ្រួញចិញ្ចើមមើលមុខប្អូនស្រីរបស់គេ
"បងសង្ស័យតែគេឈ្លោះគ្នាជាមួយ Jungkook ហើយមើលទៅ"

"បងប្រុស Jimin ខូចចិត្ត??"

".....ប្រហែលហើយ" Jhope ដកដង្ហើមធំមុននឹងងក់ក្បាលហើយឆ្លើយដោយធ្វើអោយ Molly រត់ចេញទៅរក Jimin យ៉ាងលឿន

___________________________________

"Taemin! ឈប់មករកខ្ញុំទៀតទៅ! បើមកផឹកកាហ្វេធម្មតា មិនអីទេ...តែមិនបាច់មកចំណាយពេលលើខ្ញុំទៀតទេ" Jimin ឈរនៅខាងមុខហាងនិយាយជាមួយ Taemin

"តែ Jimin ខ្ញុំពិតជាចង់សុំឱកាសម្ដងទៀតពី Jimin មែន" Taemin ចាប់ដៃ Jimin ហើយនិយាយបែបអង្វរក

"ខ្ញុំប្រាប់ Taemin រួចហើយថាមិនអាចទេ! ពួកយើងនិយាយគ្នាជាមិត្តបានតែបើចង់អោយលើសនេះមិនបានទេ"

"ហេតុអី? Jimin ថាមិនស្អប់ខ្ញុំទេហើយហេតុអីក៏មិនព្រមផ្តល់ឱកាសអោយខ្ញុំ?"

"ខ្ញុំប្រាប់ថាមិនបានស្អប់ Taemin មែនព្រោះខ្ញុំមិនខឹងមនុស្សគ្មានកំហុសទេ...តែរឿងស្រឡាញ់គឺផ្សេងគ្នា....ខ្ញុំមិនបានស្រឡាញ់ Taemin ទេ"

"...." Taemin ស្ដាប់ហើយក៏លែងដៃពីដៃរបស់ Jimin

"កុំចំណាយពេលអត់ប្រយោជន៍មកលើខ្ញុំទៀតអី! ខ្ញុំមិនចង់គិតពីរឿងស្នេហានោះទេ...ហើយសង្ឈឹមថា Taemin នឹងយល់ហើយឈប់មកគិតបែបនេះលើខ្ញុំទៀតទៅ...ខ្ញុំមិនចង់និយាយដដែលៗ នោះទេ...រកមនុស្សល្អហើយក៏ស្រឡាញ់គេចុះ" Jimin និយាយទាំងមិនបង្ហាញអារម្មណ៍អ្វីទាំងអស់ ត្រូវហើយព្រោះពេលនេះគេឈឺដល់ថ្នាក់គ្មានអារម្មណ៍ត្រូវបញ្ចេញនោះទេ
"ខ្ញុំចូលទៅធ្វើការវិញហើយ"

Jimin និយាយហើយក៏ដើរចូលមកវិញ ដោយទុកអោយ Taemin ឈរសម្លឹងមើលទាំងអស់សង្ឈឹមហេតុអីក៏ពីដំបូងគេល្ងង់ ទៅជឿសម្តីអ្នកដទៃបែបនេះ ថែមទាំងបណ្តោយអោយមានគេមករករឿងមើលងាយ Jimin ស្ទើរតែរាល់ថ្ងៃទៀត Jimin មិនព្រមផ្តល់ឱកាសគឺសមហេតុផលហើយ

Fake Love Historias para obsesionarse. Descúbrelo ahora