Part 15

1.3K 91 0
                                    

_Sunshine Coffee_

Jin នៅអង្គុយនៅក្នុងហាងចាំរហូតដល់ម៉ោងរបស់ Jimin ចេញពីធ្វើការ នេះអង្គុយចាំនិយាយរឿងចង់ហៅ Jimin ទៅនៅផ្ទះរបស់គេ គេពិតជាពិបាកភ្នែកខ្លាំងណាស់ ដោយ Jin គិតថាស្រីថ្ងៃមិញនោះប្រាកដជា Taehyung បញ្ជាអោយមករករឿង Jimin

"Jimin!"

"....." Jimin មើលមុខរបស់ Jin ដោយមិនញញឹមព្រោះគេនៅគិតដល់រឿងថ្ងៃមិញនៅឡើយយូរៗ ទៅគេប្រៀបដូចជាមនុស្សសំរាប់គេមើលងាយធ្វើបាបបានតាមចិត្តដោយខ្លួនគ្មានកំហុសក៏ត្រូវតែប្រើពាក្យថាសុំទោសដែរ

"Jimin គិតយ៉ាងម៉េចចំពោះរឿងដែលខ្ញុំនិយាយលើកមុន?"

"រឿងទៅធ្វើការនៅផ្ទះនោះមែនទេ?"

"ត្រូវហើយ! គឺមិនមែនការងារធ្ងន់អីទេ...គឺគ្រាន់តែធ្វើម្ហូបតែ ប៉ុណ្ណឹងបានហើយ"

"នេះមិនដូចខ្ញុំទៅយកលុយទទេរៗ ទេហី?!"

"គឺមិនមែនទេ! គឺខ្ញុំគ្រាន់តែមិនចង់អោយគេមកមើលងាយ Jimin បែបនេះ..."

"ខ្ញុំនឹងគិតមើល...ព្រោះខ្ញុំក៏បានគិតដែរបើនៅបន្តធ្វើនៅទីនេះទៀត គឺហាងនេះអស់ភ្ញៀវបើមានមនុស្សមកឡូរឡាររាល់ថ្ងៃបែប នេះ!"

"ទៅធ្វើនៅផ្ទះរបស់ខ្ញុំទៅ....គឺខ្ញុំហ៊ានធានាគ្មានអ្នកណាហ៊ានទៅ
រករឿងនោះទេ"

"ខ្ញុំសុំពេលគិតប៉ុន្មានថ្ងៃទៀតសិនណា! ខ្ញុំអរគុណច្រើនហើយ..."

"មិនអីទេ! មិនបាច់អរគុណខ្ញុំនោះទេ!"

"......" Jimin ញញឹមហើយក៏អោនចុះដើម្បីអរគុណម្ដងទៀតមុន នឹងដើរចេញទៅខាងមុខហាងហើយទៅចំណតឡានក្រុង

គ្រាន់តែទៅដល់កន្លែងចំណតឡានក្រុងភ្លាម ឡានស្ពតព៌ណខ្មៅក៏បានមកឈប់ពីខាងមុខរបស់គេ តែ Jimin មិនបានចាប់អារម្មណ៍ នោះទេ ព្រោះកំពុងតែគិតរឿងការងារនោះថាគេគួរតែប្តូរទេ... តែអ្នកចាប់អារម្មណ៍នឹងឡានដែលឈប់នៅមុខ Jimin នោះគឺ Jin ដែលកំពុងតែឈរមើលពីខាងមុខហាង នឹងបុរសដែលនៅអង្គុយក្នុងឡានព៌ណខ្មៅឈប់នៅម្ខាងទៀតនៃផ្លូវនោះ

"Jimin!" Jungkook ចុចបើកកញ្ចក់ឡានរបស់គេចុះមុននឹង ស្រែកហៅឈ្មោះរបស់ Jimin

Fake Love Donde viven las historias. Descúbrelo ahora