_Sunshine Coffee_
ឡានព៌ណសរសេរីទំនើបមួយគ្រឿងក៏បានជិះមកចតនៅខាងមុខ ហាងដោយមានមនុស្សប្រុសម្នាក់ស្រីម្នាក់ដើរចុះមក រួចចូលទៅក្នុងហាងដែលវត្តមានរបស់មនុស្សពីរនាក់នោះធ្វើអោយអ្នកដែល កំពុងតែឈរនៅកន្លែងលុយសម្លឹងមើលមកដោយមានអារម្មណ៍ មិនស្រួលនៅក្នុងចិត្ត
"នាក់ទាំងពីរត្រូវការអ្វីដែរ?" Jimin និយាយដោយខំញញឹម
ធម្មតាមិនមែនគេមិនស្រួលនៅក្នុងចិត្តនៅពេលបានជួប Taemin នោះទេ អ្វីដែលធ្វើអោយគេមិនស្រួលនៅក្នុងចិត្តនោះគឺ Yura មកហាងរកគេលើកណាគឺមិនដែលថាគ្មានរឿងនោះទេ
"យ៉ាងម៉េចញញឹមអី? ឬនៅគិតថាចង់តោង Taemin ទៀត?"
"Yura!" Taemin និយាយហើយក៏ដើរចូលទៅទល់មុខកន្លែង
កម្ម៉ង់រួចក៏បែរមកមើលមុខរបស់ Jimin
"ខ្ញុំកម៉្មង់កាហ្វេក្តៅពីរកែវ" Taemin និយាយតែក្រសែភ្នែករបស់គេមិនបានដាក់ចុះពី Jimin នោះទេ
"ញ៊ាំនៅទីនេះឬក៏ខ្ជប់?"
"ញ៊ាំនៅទីនេះ!"
"ហ៊ើយ! មករាល់ដងដូចមិនដែលសួរនាំបែបនេះសោះ..." Yura និយាយឌឺដងផ្លែផ្កាអោយ Jimin
"អញ្ចឹងចាំបន្តិចរួចរាល់ហើយ!" Jimin និយាយជាមួយ Taemin បន្តដោយមិនចង់ទៅតមាត់ជាមួយនិង Yura ព្រោះគេមិនចង់អោយមានរឿងផ្អើលភ្ញៀវនៅទីនេះទេ
Taemin និង Yura ក៏ដើរទៅកន្លែងទំនេរហើយអង្គុយដោយ Yura កំពុងតែសម្លឹងរកមើលនរណាម្នាក់នៅក្នុងហាងនោះ
"ឯណាប្រុសម្នាក់នោះ?" Taemin សួរឡើងនៅពេលឃើញ Yura កំពុងតែរកមើលឆ្វេងស្ដាំ
"ប្រហែលជាគេមិនទាន់មកដល់ទេ!"
____________________________________
_NJ Group_
Jin កំពុងតែអង្គុយធ្វើមុខស្អុយដោយសារតែព្រឹកមិញខំនិយាយ ប្រាប់ Namjoon ហើយថាចង់ទៅនិយាយជាមួយ Jimin មុននឹង មកក្រុមហ៊ុនតែមិត្តប្រុសរបស់គេគឺបានដូចចិត្តមិនជូនទៅហើយនៅចាក់សោរទុកក្នុងបន្ទប់ធ្វើការទៀត
"ចាំមើលទៅមួយអាទិត្យនេះកុំសង្ឈឹមថាបានប៉ះខ្ញុំអោយសោះ" Jin និយាយរអ៊ូង៉ូវៗ នៅពេលដែល Namjoon ចាក់សោរពីក្រៅហើយចេញទៅប្រជុំបាត់
VOCÊ ESTÁ LENDO
Fake Love
Fanfic"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
