_Jungkook's House_
"បងចេញទៅធ្វើការហើយណាអូនសម្លាញ់" Jungkook និយាយហើយដើរទៅថើប Jimin ពីក្រោយដែលកំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយ
"ថ្ងៃអាទិត្យក៏បងចេញទៅធ្វើការដែរមែនទេ?" Jimin ទម្លាក់កាំបិតជិតបន្លែពីក្នុងដៃហើយបែរក្រោយមកនិយាយជាមួយ Jungkook
"មកពីប៉ុន្មានសប្តាហ៍ទៀតត្រូវចេញ Collection ថ្មីសម្រាប់ចេញលក់នៅចុងឆ្នាំហើយ!" Jungkook ញញឹមតបទៅវិញដោយលូក ដៃទាំងសងខាងអោបចង្កេះរបស់ Jimin អោយមកជិត រាងកាយរបស់គេ
"......" Jimin ញញឹមហើយលូកដៃអោបករបស់ Jungkook វិញមុននឹងងើយទៅថើបផ្តិតបបូរមាត់របស់គេបន្តិចហើយថយ មកវិញ
"អូនទៅដែរ""ហឹម??" Jungkook សម្លឹងមើលមុខរបស់ Jimin ហើយក៏ ងក់ក្បាលយល់ព្រមអោយ Jimin ទៅជាមួយគេដែរ
"ចាំបន្តិច! អូនឡើងទៅប្តូរអាវចេញសិន" Jimin និយាយហើយព្រលែងដៃពីករបស់ Jungkook រួចក៏ដើរឡើងទៅជាន់ខាងលើ
"អញ្ចឹងបងទៅចាំនៅក្នុងឡានមុនហើយណា!" Jungkook ស្រែកប្រាប់ពីខាងក្រោមឡើងទៅលើ បន្ទាប់ពីបានឮ Jimin ឆ្លើយតបមកវិញហើយ ក៏ដើរចេញទៅយកឡាន
__________________________________
_Australia_
Molly និង Taehyung កំពុងតែញ៊ាំអាហារពេលព្រឹកជាមួយគ្នា ដោយសារតែថ្ងៃនេះជាថ្ងៃសម្រាកទើប Molly បាននៅញ៊ាំអីពីរ នាក់ Taehyung បែបនេះ
"ហូយ! Trailer រឿងនេះល្អមើលដល់ហើយ" Molly និយាយហើយហុចទូរសព្ទ័របស់នាងអោយទៅ Taehyung មើល
"........" Taehyung មិនមាត់ហើយក៏មើលវិដីអូក្នុងទូរសព្ទ័របស់ Molly
"រឿងគេសម្តែងសោះ" Taehyung និយាយហើយក៏ហុចទូរសព្ទ័ អោយទៅ Molly វិញហើយញ៊ាំអាហាររបស់គេបន្ត"បើគេមិនសម្តែងស្មានតែមានរឿងអោយមើលហី?" Molly
សម្លក់ហើយយកទូរសព្ទ័មកចុចបន្តើរញ៊ាំអាហាររបស់នាងបន្តើរ"ហឹម! អផ្សុកណាស់ថ្ងៃនេះ! ចង់រកទៅក្រៅលេងសិន" Taehyung និយាយឡើងហើយដៀងទៅលើ Molly តែនាង នៅមុខក្រញ៉ូវដដែល
"ចង់ទៅមើលកុន! តែមើលទៅដូចជាគ្មានអ្នកទៅជាមួយសោះ""ទៅមើលអីរឿងគេសម្តែងសោះ" Molly និយាយហើយក៏លើក ចានរបស់នាងទៅកន្លែងលាង រួចក៏ដើរទៅយកទឹកពីក្នុងទូរទឹកកក មកផឹក
"នេះទឹក!" Molly ដាក់ដបទឹកនៅលើតុសម្រាប់អោយ Taehyung ហើយក៏ដើរទៅអង្គុយលើសាឡុង
![](https://img.wattpad.com/cover/221000909-288-k208161.jpg)
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...