_Jungkook House_
Jungkook កំពុងតែអង្គុយចុចទូរសព្ទ័មើលជើងយន្តហោះរបស់គេ ដែលត្រូវចេញដំណើរនៅថ្ងៃស្អែក បើអោយគេនិយាយថាគេមិន បាននឹកដល់ Jimin ក្នុងរយៈពេលពីរថ្ងៃដែលពួកគេមិនបានជួបគ្នានោះគឺវាជាការកុហកនោះទេ ព្រោះគេតែងតែមានចិត្តនឹកគិត ទៅដល់ Jimin សូម្បីតែចេញពីធ្វើការក៏នឹកឃើញដល់ពេលគេ ចេញទៅយក Jimin មកផ្ទះដែរ តែយ៉ាងណាក៏គេមិនអាចក្បត់ ចិត្តរបស់ Taehyung បានដែរ
រីង!! រីង!!
_On Phone_
"អាឡូ! អូនសម្លាញ់"
"បងនៅឯណា?"
"បងនៅផ្ទះ"
"បងជួយខលទៅហៅ Jin Hyung មកមើលធាតុពិតរបស់មនុស្សល្អរបស់គាត់ផង"
"មានរឿងអីមែនទេ?"
"គឺពួកគេនាំគ្នាមកវ៉ៃធ្វើបាប Yura "
"......"
"អីឡូវអូនទៅរកគេហើយ"
"ចាំបងទៅដែរ"
_Call End_
Jungkook ដាក់ទូរសព្ទ័ចុះហើយក៏កំពុងតែគិតថាតើវាជាការពិត បានយ៉ាងម៉េចទៅថា Jimin បបួលគ្នាទៅវ៉ៃ Yura នោះ តែក៏អាចជាការពិតបានដែរព្រោះ គេជាមនុស្សពូកែសម្តែងស្រាប់ទៅ ហើយ ហេតុអីក៏នៅក្នុងចិត្តរបស់ Jungkook ពេលនេះនៅតែខឹងនឹង Jimin តោងអ្នកមានពីរនាក់នោះ ទាំងដែល Jungkook គ្មានទំនាក់ទំនងអ្វីជាមួយ Jimin ផងហេតុអីក៏ត្រូវទៅរវល់រឿងគេ បែបនេះ
Jungkook ក៏រៀបចំខ្លួនហើយយកសោរឡានជិះបើកចេញពីផ្ទះទៅយ៉ាងប្រញាប់ប្រញាល់មិនយល់ថាទៅលឿនដើម្បីទៅស្តីថាអោយ Jimin ឬក៏ទៅដោយប្រញាប់បែបនេះដោយសារតែបារម្ភខ្លាច Taehyung ទៅរករឿង Jimin នោះទេ ដោយជិះបន្តើរក៏ នឹកឃើញខលទៅរក Jin បន្តើរ
_On Phone_
"អាឡូ Hyung "
"មានការអីមែនទេ Jungkook?"
"Hyung នៅឯណា? ចេញមកក្រៅបានទេ?"
"នៅក្រុមហ៊ុន! ឯងចង់រកយើងធ្វើអី?"
"គឺចង់អោយ Hyung ចេញមកហាងកាហ្វេអីឡូវនេះ"
"ឯងចង់ញ៊ាំកាហ្វេ?"
"អត់ទេ! ខ្ញុំចង់ទៅហាងកាហ្វេកន្លែងដែល Jimin ធ្វើការ"
"ហេតុអី?"
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
