_Sunshine Coffee_
Molly នៅអង្គុយចាំ Jimin ខលមកវិញនៅខាងក្នុង ចំណែកឯ Jhope នៅមើលការខុសត្រូវនៅខាងក្រៅ បើសិនជា Jhope ចូលក្នុងប្អូនស្រីរបស់គេប្រាកដជាចេញទៅក្រៅវិញជាមិនខាន បែបនេះហើយ Jhope ក៏ខ្ជិលចូលក្នុងទុកអោយប្អូនស្រីគេនៅក្នុងនឹងចុះ អោយតែជិតដល់ពេលទៅបរទេសដឹងតែពីរនាក់បងប្អូនគេឈ្លោះគ្នាបែបនេះ វាឡើងក្លាយជាទម្លាប់ទៅហើយ
"ហេតុអីបងប្រុស Jimin យូរបែបនេះ?" Molly និយាយម្នាក់ឯងប្រុងនឹងចុចខលទៅរក Jimin ក៏ស្រាប់តែ Jimin ខលមករកគេមុន
_On Phone_
"អាឡូបងប្រុស Jimin! យ៉ាងម៉េចហើយបងបានមកញ៊ាំអីជាមួយខ្ញុំទេ?"
"បានតើស៎! អីឡូវនេះបងនៅខាងមុខហាង...អូនចេញមក"
"អូខេ! ខ្ញុំចេញទៅហើយ"
_Call End_
Molly ញញឹមហើយរត់ទៅយកកាបូកស្ពាយរបស់នាងហើយក៏ ចេញទៅរក Jimin
"Molly! អូនប្រុងទៅណា?" Jhope ឃើញប្អូនស្រីគេរត់ចេញទៅ ក៏គេសួរឡើង
"ទៅក្រៅ"
"ជាមួយអ្នកណា?"
"បងប្រុស Jimin" Molly ឆ្លើយហើយក៏បើកទ្វារដើរចេញទៅបាត់ រកតែ Jhope សួរនាំអោយដឹងរឿងច្បាស់សិនមិនទាន់
Molly ដើរចេញមកក្រៅហើយរកមើល Jimin នាងមិនដឹងថា Jimin មកជាមួយអ្នកណានោះទេ ហើយក៏ថែមទាំងមិនដឹង Jimin នៅក្នុងឡានដែរ
"Molly!" Jungkook ចុចបើកកញ្ចក់ឡានខាង Jimin ហើយ គេក៏ស្រែកហៅ Molly ដែលកំពុងតែឈរនៅមុខនោះ
"......" Molly ញញឹមដាក់ Jimin ហើយក៏រត់មកបើកទ្វារឡានខាងក្រោយចូលអង្គុយ គ្រាន់តែបើកទ្វារឡានភ្លាមស្នាមញញឹម រលុបបាត់អស់រលីងនៅពេលឃើញ Taehyung នៅអង្គុយខាងក្រោយនោះ
"មើលអី?" Taehyung សួរហើយក៏ងាកមុខចេញបែរទៅបង្អួចវិញ
"មើលមនុស្សចិត្តខ្មៅ" Molly និយាយហើយក៏ចូលមកអង្គុយខាងក្នុងហើយ Jungkook ក៏បើកឡានចេញទៅ
"បងប្រុស Jimin និងបងប្រុស Jungkook ត្រូវគ្នាវិញហើយ មែនទេ?" Molly និយាយដោយដៀងភ្នែកទៅមើល Taehyung ដែលនៅអង្គុយក្បែរនោះ
"Molly ចង់ញ៊ាំអ្វី?" Jimin សួរដើម្បីប្តូរប្រធានបទ ព្រោះ Taehyung នៅក្នុងនេះដែរ ពួកគេមិនគួរនិយាយពីរឿងនោះទេ
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
