Part 58

2K 104 9
                                        

_Jeon's House_

"Collection ថ្មីរបស់បងពេលណាផលិតចេញ?" Jimin សួរឡើងនៅដែល Jungkook ឡើងមកលើពូកគេងអោបគេ ចំហៀង

"អូនប្រច័ណ្ឌបងជាមួយ Jieun មែនទេ?"

"អត់ទេ"

"អូខេ! អត់ប្រច័ណ្ឌទេ" Jungkook និយាយហើយក៏ ងើយមកថើបថ្ពាល់របស់ Jimin មួយខ្សឺតហើយញញឹមមុននឹងនិយាយបន្តទៀត

"អូនសួរបងថាកាលណាចប់?"

"ចុងឆ្នាំទើបចប់!"

"....." Jimin មិតមាត់ហើយបែរមុខមើលមុខរបស់ Jungkook មុននឹងថើបថ្ពាល់របស់ Jungkook ហើយញញឹមបន្តិចមុននឹង និយាយ
"អញ្ចឹងពីពេលនេះរហូតដល់ចុងឆ្នាំបងធ្វើខ្លួនអោយស្រួលបួល បន្តិចទៅណា! បងសម្លាញ់...ព្រោះអូនមិនចង់អោយកូនប្រុសរបស់បងកំព្រាប៉ានោះទេ"

"ហូយ!" Jungkook តបទៅវិញហើយអោប Jimin កាន់តែណែនមុននឹងនិយាយចេញទៅ
"មិនប្រច័ណ្ឌទេ! តែគម្រាមរហូត"

"អូនមិនបានគម្រាមទេ! អូនគ្រាន់តែប្រាប់អោយដឹងមុន" Jimin និយាយហើយក៏ឈោងទៅបិទភ្លើង រួចគេងអោប Jungkook វិញធម្មតា

"...." Jungkook បង្វែរក្បាលរបស់ Jimin មកអោយគេងកើយនៅលើដើមទ្រូងរបស់គេមុននឹងនិយាយ
"Jin hyung ពិតជាបង្រៀនអូនបានល្អណាស់!"

"....." Jimin មិនតបតែគេក៏កំពុងតែញញឹម

"ការងារច្នៃម៉ូតគឺរួចរាល់អស់ហើយ...នៅសល់តែខាងរោងចក្រទេ" Jungkook និយាយហើយក៏អង្អែលសក់ក្បាលរបស់ Jimin

"អញ្ចឹងនាងលែងមករកបងហើយត្រូវទេ?"

"គឺនាងនៅតែមករកបងគ្រាន់តែមកមិនញិកញ៉ាប់ដូចរាល់ដង"

"អូនមិនចូលចិត្តទេ!"

"....." Jungkook ស្ដាប់ឮបែបនេះហើយក៏ញញឹម
"បងកំពុងតែអោយ Jin hyung ជួយទាក់ទងរកអ្នកច្នៃម៉ូតថ្មីហើយ!"

"ពិតមែនទេ?" Jimin ឮបែបនេះក៏ងើបមកមើលមុខរបស់ Jungkook ហើយសួរយ៉ាងត្រេកអរ

"អឹម!"

"......" Jimin ញញឹមហើយក៏អោនចុះទៅប្រុងថើបបបូរមាត់ របស់ Jungkook ហើយងើបមកវិញតែ ខ្នងរបស់គេក៏ត្រូវដៃរបស់ Jungkook ទប់ពីក្រោយជាប់មិនអោយងើបទៅវិញ

"កូនប្រុសបងភ្ញាក់ហើយ! អូនបញ្ចុកបាយវាបន្តិចទៅ" Jungkook បញ្ឈប់ការថើបហើយនិយាយឡើងមុននឹងផ្តេក Jimin ទៅលើ ពូក ហើយចាប់ផ្តើមបញ្ចុកបាយកូនប្រុសរបស់គេ

Fake Love Historias para obsesionarse. Descúbrelo ahora