Part 36

1.9K 115 20
                                    

_Jimin POV_

វាជារឿងមួយដ៏ឈឺចាប់បំផុតនៅក្នុងជីវិតនៅពេលដែលយើង
ស្រឡាញ់មនុស្សម្នាក់តែគេគ្រាន់តែលេងសើចជាមួយអារម្មណ៍ របស់យើង នៅពេលដែលនឹកឃើញដល់ទង្វើនិងពាក្យសម្តីរបស់គេនោះ គឺយើងពិតជាមិនអាចហាមចិត្តខ្លួនឯងមិនអោយឈឺបាន នោះទេ វាពិតជាពិបាកណាស់ ហើយអ្វីដែលសោកសៅបំផុតនោះគឺនឹកដល់គេទាំងដឹងថាគេមិននឹកគិតដល់យើង មិនបានស្រឡាញ់យើង ដូចដែលយើងមានចិត្តទៅលើគេនោះ

ហេតុអីក៏ខ្ញុំនៅតែនឹកគេទៀត? ហេតុអីទៅ? ឬមួយក៏ព្រោះតែខ្ញុំ
ដាក់ចិត្តស្រឡាញ់គេខ្លាំងហើយ ខ្លាំងរហូតដល់ថ្នាក់ដឹងថាវាជា ស្នេហាក្លែងក្លាយហើយក៏នៅតែស្រឡាញ់ នៅតែនឹក?

គ្រប់គ្នាតែងតែនិយាយថាបើអ្នកស្រឡាញ់នរណាម្នាក់អស់ពីបេះដូងនោះ គឺប្រាកដជាមិនចង់បានអ្វីតបស្នងមកវិញនោះទេ តែខ្ញុំអាចបញ្ជាក់បានថាវាខុសហើយ បើសិនជាអ្នកស្រឡាញ់ម្នាក់នោះខ្លាំងអ្នកនឹងសង្ឈឹមថាគេនឹងតបក្តីស្រឡាញ់មកអ្នកវិញ យ៉ាងតិចណាស់ក៏ ១០% ដែរ

ខ្ញុំមិនចង់បំភ្លេចគេទេ ហើយខ្ញុំក៏សង្ឈឹមថាគេនឹងមិនបំភ្លេចអ្វីដែលគេធ្លាប់ផ្តល់មកអោយខ្ញុំ ក្តីបារម្ភ ភាពកក់ក្តៅនៃវត្តមានរបស់គេ ក្តីសុខ ស្នាមថើប និងការយកចិត្តទុកដាក់ពីគេមកលើខ្ញុំ ទោះបីជាវាមិនមែនជាការពិត គ្រាន់តែជាការបោកប្រាស់ដើម្បីអោយខ្ញុំឈឺចាប់ក៏ដោយ ខ្ញុំសង្ឈឹមថាគេមិនបំភ្លេចចោលទៅចុះ

ទោះខ្ញុំទទួលបានអារម្មណ៍ស្រឡាញ់រយៈពេលខ្លីក៏ដោយ តែពិតជាមានន័យចំពោះខ្ញុំណាស់ បើមកសួរខ្ញុំថាហេតុអីក៏ចិត្តងាយបែប នេះ? ខ្ញុំក៏មិនយល់ដែរ តែចំពោះគេគឺពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ថា ស្នេហាគឺមិនមែនស្ថិតនៅលើការទាក់ទងគ្នារយៈពេលយូរនោះទេ

(("ខ្ញុំនឹក Jimin ណាស់ដឹងទេ?"

"......."
(ខ្ញុំក៏នឹកដូចគ្នា....)

"យប់ហើយ! Jimin ឆាប់ចូលសម្រាកចុះ...ខ្ញុំទៅវិញហើយ"

"......."
(មិនព្រមលែងផងអោយចូលផ្ទះយ៉ាងម៉េច?)

Fake Love Tempat cerita menjadi hidup. Temukan sekarang