Part 20

1.4K 95 1
                                    

_Jungkook's House_

រីង! រីង!!
សម្លេងទូរសព្ទ័រោទិ៍បន្លឺឡើងដោយធ្វើអោយអ្នកដែលកំពុងតែគេង នៅលើពូកយ៉ាងស្កប់ស្កល់ស្រវ៉ាដៃទៅរកទូរសព្ទ័ដែលកំពុងតែរោទិ៍នៅលើក្បាលដំណេក

_On Phone_

"អាឡូ!" Jungkook ចុចទទួលហើយក៏លើកទូរសព្ទ័មកដាក់នៅជិតត្រចៀក

"ស្មើរនេះហើយបងមិនទាន់ភ្ញាក់ទៀតមែនទេ?"

"Tae?"

"បងស្មានតែអ្នកណា?"

"គឺបងមិនបានមើលឈ្មោះ"

"ម្សិលមិញហេតុអីមិនខលមករកអូន?"

"គឺបង....បង—"

"បងរវល់ការងារទៀតហើយមែនទេ?"

"អឹម...បងរវល់នៅមើលឯកសារដល់យប់ជ្រៅពេក!"

"ចុះហេតុអីអូនខលមិនចូលសោះ?"

"គឺបង....បិទទូរសព្ទ័!"

"....."

"អញ្ចឹងបងទៅងូតទឹកសម្អាតខ្លួនសិនណា"

"អឹម...អូខេ...អូនស្រឡាញ់បង!"

"Bye-bye"

_Call End_

Jungkook ទុកទូរសព្ទ័ចុះដាក់លើក្បាលដំណេកវិញ យប់មិញគេពិតជាភ្លេចខលទៅរក Taehyung មែនតែគេក៏មិនហ៊ានប្រាប់ពីមូលហេតុដែលធ្វើអោយគេភ្លេចនោះទៅ Teahyung ដែរ

_Jungkook POV_

ខ្ញុំមិនបានតាំងចិត្តថានឹងត្រូវមកកុហកមិត្តប្រុសរបស់ខ្ញុំបែបនេះទេ តែខ្ញុំគ្មានជម្រើសពិតមែន យប់មិញខ្ញុំពិតជាភ្លេចខ្លួនមែន ខ្ញុំមិនបាន នឹកឃើញដល់មិត្តប្រុសរបស់ខ្ញុំសូម្បីបន្តិច អ្វីដែលខ្ញុំនឹកឃើញនៅ ពេលមកដល់ផ្ទះភ្លាមគឺ ខលទៅរក Jimin ប្រហែលមកពីខ្ញុំពីរឿងគេច្រើនពេកហើយមើលទៅទើបបានជាបែបនេះ

ខ្ញុំត្រូវតែសម្រេចភារកិច្ចរបស់ខ្ញុំអោយបានឆាប់ជាងនេះ ព្រោះខ្ញុំមិនចង់ចំណាយពេលទៅតាមគេស្អិតរាល់ថ្ងៃបែបនេះទេ អ្វីដែលត្រូវអោយខ្ញុំគិតនិងចំណាយពេលទៅលើនោះគួរតែជាមិត្តប្រុស Taehyung មិនមែន Jimin ទេ អញ្ចឹងហើយខ្ញុំនឹងធ្វើអោយគេឈឺចាប់កាន់តែលឿនកាន់តែល្អ

_End Of Jungkook POV_

_Jimin's House_

ទីង!! ទីង!

Fake Love Where stories live. Discover now