Jungkook ស្ដាប់សម្តីរបស់ Jin ហើយយកមកគិតនៅក្នុងចិត្តរួចគេក៏ដើរចូលទៅក្នុងហាងកាហ្វេហើយ Jin ក៏ដើរចូលឡានមិត្តប្រុសរបស់គេវិញ ដោយគេក៏សង្ឈឹមថា Jungkook យល់ពីន័យដែលគេប្រាប់ បើសិនជា Jungkook នៅតែបន្តបោក Jimin នោះ Jin ត្រូវតែប្រាប់ការពិតទៅ Jimin តែបើសិនជា Jungkook ពិតជាភ្លេចខ្លួនហើយទៅស្រឡាញ់ Jimin មែននោះគេក៏មិនជំទាស់ឬក៏បំបែកអ្វីដែរ តែសង្ឈឹមថា Jungkook គិត ច្បាស់ថាយកម្នាក់ណារវាង Taehyung និង Jimin
បើសិនជា Jungkook ជ្រើសរើសយក Jimin ដោយក្តីស្រឡាញ់គេក៏សប្បាយចិត្តព្រោះ Jin ចាត់ទុក Jungkook ក៏ដូចជាប្អូនប្រុសបង្កើតរបស់ខ្លួន បើ Jungkook រកឃើញមនុស្សដែល យល់ចិត្តគេនោះគេក៏សប្បាយចិត្តជំនួសដែរ ហើយម្យ៉ាងទៀតគេ ក៏ចង់អោយ Jimin ជួបមនុស្សដែលអាចមើលថែគេបានហើយក៏ជាមនុស្សល្អ តែបែបនេះមិនបានន័យថាគេស្អប់ Taehyung នោះទេ គេគ្រាន់តែដឹងថា Taehyung មិនយល់ចិត្តរបស់ Jungkook នោះទេ បើសិនជាគេយល់គេមិនមែនបង្ខំអោយ Jungkook មកធ្វើរឿងបែបនេះឡើយ
"អូននិយាយអ្វីខ្លះជាមួយ Jungkook?"
"អូនគ្រាន់តែនិយាយដាស់តឿនគេ..." Jin តបទៅវិញដោយ សម្លឹងមើលទៅក្រៅកញ្ចក់ឡាន
"សង្ឈឹមថា Jungkook ជ្រើសរើសផ្លូវដើរដែលគេគិតថាល្អទៅ ចុះ"
"Jungkook ប្រាកដជាដឹងថាគេកំពុងតែធ្វើអ្វី"
"មើលទៅអូនយល់ពី Jungkook ច្បាស់ណាស់"
"ត្រូវហើយ! អូនស្គាល់គេច្បាស់ណាស់....ហើយក៏ដឹងថាពេល នេះគេកំពុងតែមានបំណងអ្វីដែរ"
____________________________________
_Sunshine Coffee_
Jungkook ដើរចូលទៅរក Jimin ដែលកំពុងតែឈរនៅកន្លែងគិតលុយ Jimin គ្រាន់តែឃើញ Jungkook ដើរចូលទៅភ្លាមសម្តីរបស់ Jungkook ពេលដែលនិយាយទូរសព្ទ័គឺបានរត់ចូល មកក្នុងខួរក្បាលគេ ដោយធ្វើអោយមុខរបស់គេចាប់ផ្តើមប្រែទៅជាក្រហមបន្តិច ដោយធ្វើអោយអ្នកដែលកំពុងតែដើរចូលមក នោះសើចនឹងកាយវិការរបស់ Jimin
(ហ៊ើយ....ហេតុអីមកលឿនបែបនេះ?) Jimin កំពុងតែគិតនៅក្នុងចិត្តព្រោះ Jungkook ប្រាប់គេថាចេញពីធ្វើការទើបមកយក
អីឡូវនេះម៉ោងមិនទាន់ ៥ល្ងាចស្រួលបួលផងមកដល់ហើយហី
VOCÊ ESTÁ LENDO
Fake Love
Fanfic"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
