បន្ទាប់ពីបានមកដល់ផ្លូវតូចចូលផ្ទះរបស់ Jimin ហើយ Jungkook ក៏ចតឡាននៅខាងកៀនផ្លូវនោះរួច Jimin ក៏បើកទ្វារចុះពីលើឡានព្រមទាំង Jungkook កំពុងតែដើរមករកគេ
"Jungkook! ជួយឆ្លងផ្លូវទៅទិញទឹកអោយបន្តិចបានទេ?"
"ចុះមិនទៅផឹកនៅក្នុងផ្ទះ?"
"ក្នុងផ្ទះអស់ទឹកហើយ!! ជួយទៅទិញបន្តិចទៅណា!!" Jimin និយាយហើយក៏ញញឹមដាក់ Jungkook
"......" Jungkook មិនតបហើយក៏ចាប់អូសដៃរបស់ Jimin ដើរឆ្លងថ្នល់ទៅជាមួយគេ
"ចង់ទៅណាហ្នឹង?"
"ទៅទិញទឹកជាមួយគ្នា! គិតថាចង់រត់ចោលខ្ញុំមែនទេ?"
"....." Jimin មិនដឹងថាគួរនិយាយយ៉ាងម៉េចនោះទេ ស្មានតែ បោក Jungkook បានហើយ ចុងក្រោយនៅតែចាញ់ Jungkook ដដែល
ពួកគេទាំងពីរក៏ឆ្លងទៅទិញទឹកហើយ ឆ្លងថ្នល់ដើរមកវិញ ដោយ Jungkook ញញឹមធម្មតាចំណែកឯ Jimin មុខមិនរីកនោះទេ កុំអីមិនទៅបោកអោយមកញ៊ាំនៅផ្ទះទេ បើទៅញ៊ាំនៅក្រៅទៅរួចខ្លួនបាត់ហើយ ហើយអីឡូវត្រូវមកធ្ងន់ខ្លួនរឿងធ្វើម្ហូបអោយ Jungkook ទៀត
"នេះផ្ទះរបស់ Jimin មែនទេ?" Jungkook សួរនៅពេលដែលឃើញ Jimin កំពុងតែយកសោរចេញមកចាក់ទ្វារ
(នេះគេឆ្គួតមែនទេ? បើមិនមែនផ្ទះខ្ញុំទេខ្ញុំរកសោរមកចាក់ធ្វើអី?)
".....អឹម" Jimin ឆ្លើយហើយក៏បើកទ្វារដើរចូលទៅក្នុងផ្ទះ ហើយ Jungkook ក៏ដើរតាមពីក្រោយ
"ម៉ាក់?" Jimin ហៅម៉ាក់របស់គេតិចៗ ចង់ដឹងថាម៉ាក់របស់គេងហើយឬនៅ
"ប្រហែលជាម៉ាក់របស់ខ្ញុំគាត់គេងបាត់ហើយ...Jungkook អង្គុយចាំនៅទីនេះសិនហើយ...ខ្ញុំទៅធ្វើម្ហូបអោយ"
"Jimin នៅជាមួយម៉ាក់មែនទេ?"
"អឹម!"
"អូរ៎!! ចុះប៉ារបស់ Jimin គាត់នៅឯណា?"
"គាត់ស្លាប់បាត់ហើយ!" Jimin ឆ្លើយតបមកវិញដោយញញឹមស្មើរនៅលើផ្ទៃមុខរបស់គេ ហើយក៏ដើរចូលទៅធ្វើម្ហូប ដោយ Jungkook នៅអង្គុយចាំនៅខាងក្រៅ
_Jimin POV_
ខ្ញុំជិតឆ្គួតមែនទែនហើយមើលទៅ...បើគេមកតាមរាល់ថ្ងៃបែប នេះ... នេះគេគ្មានការងារធ្វើទេឬយ៉ាងម៉េច?? មិនយល់សុខៗ ទៅនឹកឃើញល្បិចហៅគេមកញ៊ាំបាយនៅផ្ទះ...ថាប្រុងរត់មកផ្ទះចោលគេ....តែចង្រៃអីគេដឹងមុនទៀត...ហើយអីឡូវត្រូវមកធ្វើម្ហូបអោយគេញ៊ាំទៀត....នេះគឺខាតលើខាតតែម្ដងហើយ
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
