បន្ទាប់ពី Jungkook ច្បាស់ប្រាកដនៅក្នុងចិត្តហើយ Jimin គេងលក់បាត់ដោយសារតែថ្នាំងងុយគេងរបស់គេ គេក៏បើកឡានទៅផ្ទះរបស់ខ្លួនហើយក៏ឡើងទៅយកអាវពីរបីសម្រាប់អោយគេ ហើយរកមើលអាវរបស់គេដែលគិតថាតូចល្មមសំរាប់អោយ Jimin
បន្ទាប់ពីចូលយកសម្លៀកបំពាក់ហើយ Jungkook ក៏បើកឡានជូន Jimin ទៅកន្លែងដែលគេចង់នាំទៅបន្តទៀត ពីផ្ទះរបស់គេទៅកន្លែងនោះចំណាយរយៈពេលប្រហែលជា ២ ម៉ោងកន្លះ ទៅ ៣ម៉ោងបើសិនជានៅតាមផ្លូវធ្វើដំណើរមានការស្ទះចរាចរណ៍ ប៉ុន្តែថ្ងៃធ្វើការហើយណាមួយម៉ោងទើបតែរសៀលម៉ោង ៤ បែបនេះ ទៀត ផ្លូវទៅកន្លែងដែលគេចង់ទៅនោះមិនស្ទះនោះទេ
ចំណាយពេលជិត ៣ ម៉ោងទើប Jungkook បើកមកដល់ទីតាំងរបស់គេ ហើយក៏ចតឡានទុកនៅចំណតដោយមិនចុះពីលើឡាន នោះទេ ព្រោះគេនៅចាំអោយ Jimin ភ្ញាក់សិន ថ្នាំជិតអស់
ប្រសិទ្ធិភាពហើយ ថ្នាំនេះអាចធ្វើអោយគេងយ៉ាងយូរបានតែ ៣ ម៉ោងប៉ុណ្ណោះ"ភ្ញាក់ហើយមែនទេ?" Jungkook សួរហើយញញឹមនៅពេលដែលឃើញ Jimin បើកភ្នែកព្រឹមៗ ហើយលើកដៃមកបម្រុងនឹង យីភ្នែក
"......" Jimin មិនមាត់ហើយក៏យីភ្នែក មុននឹងសម្លឹងមើលជុំវិញខ្លួនរបស់គេ
"ពួកយើងនៅទីណា?""នៅចំណតឡាន"
"ចំណតឡានរបស់កន្លែងណា?"
"សណ្ឋាគារ" ចម្លើយរបស់ Jungkook បានធ្វើអោយ Jimin បើកភ្នែកធំយ៉ាងភ្ញាក់ផ្អើល ហើយបុកពោះតែម្ដង
"យកខ្ញុំមកសណ្ឋាគារធ្វើអី?"
"បន្តិចទៀតដឹងហើយ" Jungkook និយាយហើយពន្លត់ឡាន ដោយធ្វើអោយ Jimin កាន់តែភ័យ
"អត់ទេ! ខ្ញុំមិនចុះទេ"
"ចុះមក" Jungkook និយាយហើយក៏បើកទ្វារដើរចុះពីឡាន រួចដើរទៅបើកទ្វារឡានខាង Jimin អង្គុយ
"មិនចុះទេ! ជូនខ្ញុំទៅផ្ទះវិញ" Jimin និយាយផងគ្រវីក្បាលផង
"ទីនេះឆ្ងាយពីផ្ទះណាស់! ចុះមកជូនទៅផ្ទះវិញអីឡូវមិនបានទេ"
"អត់ទេ! ខ្ញុំចង់ទៅវិញ"
"ចុះមក! ចង់អោយបីចុះមកមែនទេ?" Jungkook និយាយហើយអោនទៅដោះខ្សែសុវត្ថិភាពអោយ Jimin
VOCÊ ESTÁ LENDO
Fake Love
Fanfic"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...