_Jeon Outlet_
_On Phone_
"អាឡូ! Jungkook"
"Jin Hyung! សុខសប្បាយទេ?"
"ធម្មតាទេ....ចុះឯង?"
"ខ្ញុំក៏ធម្មតាដែរ hyung!"
"នេះមានការអីមែនទេបានជាខលមក? ព្រោះរាល់ដងអោយតែ មានការចង់ពឹងទើបខលមករកយើង"
"ហាសហា! Hyung កុំចេះតែនិយាយ"
"និយាយលេងទេ! ចុះជាមួុយ Taehyung យ៉ាងម៉េចហើយ?"
"មិនអីទេ Hyung! តែអីឡូវនេះ Taemin ប្អូនរបស់គេទើបតែជួបគ្រោះថ្នាកចរាចរណ៍"
"ចុះអីឡូវគេយ៉ាងម៉េចហើយ?"
"ផុតគ្រោះថ្នាក់ហើយ....បែបនេះហើយទើបខ្ញុំចង់អោយ Hyung ជួយខ្ញុំបន្តិច"
"ជួយរឿងអីទៅ?"
"គឺស៊ើបថាមួយរយៈនេះ Taemin ទំនាក់ទំនងជាមួយអ្នកណាខ្លះ?"
"ហេតុអី? គ្រោះថ្នាក់លើកនេះជាគម្រោងការរបស់មនុស្សអាក្រក់ មែនទេ?
"មិនមែនទេ! គ្រោះថ្នាក់លើកនេះគឺ Taemin រេចង្កូតទៅបុកនឹងរនាំងសងខាងផ្លូវដោយខ្លួនឯងនោះទេព្រោះគេស្រវឹង...តែគេស្រវឹងដោយសារតែគេខូចចិត្ត..បែបនេះហើយ Taehyung ចង់ស្គាល់មុខម្នាក់ដែលធ្វើអោយ Taemin គេខូចចិត្តនោះ"
"អូរ៎! ចង់ទៅសងសឹកគេមែនទេ?"
"Hyung ដឹងចរឹក Taehyung ច្បាស់ហើយថាគេចង់យ៉ាងម៉េច នោះ"
"ហឹម! អូខេចាំជួយស៊ើបមើលអោយ"
"បាទ! អរគុណហើយ Hyung"
"អូខេ! មិនអីទេ...ចាំរកឃើញហើយចាំផ្ញើរឯកសារអោយ!"
"បាទ! Hyung!"
_Call End_
Jungkook និយាយទូរសព្ទ័ហើយក៏ងើបចេញពីបន្ទប់ធ្វើការរបស់គេ ដើម្បីចុះទៅញ៊ាំបាយនៅភោជនីយដ្ឋាននៅជិតកន្លែងធ្វើការរបស់គេ តាមពិតទៅគេក៏មិនចង់អោយ Taehyung ស៊ើបពីម្នាក់ នោះប៉ុន្មានដែរ ព្រោះគេគិតថាម្នាក់នោះមិនបានធ្វើខុសអ្វីទេ គេមានសិទ្ធជ្រើសរើសបុគ្គលដែលគេស្រឡាញ់តាមចិត្តរបស់គេ មិនអាចទៅយករឿងនេះដើម្បីចាប់កំហុសគេបាននោះទេ
តែ Jungkook ក៏ត្រូវស្របតាមចិត្តរបស់ Taehyung ដែរទោះជាយ៉ាងម៉េចក៏គេនៅខាងរបស់ Taehyung ស្រាប់ទៅហើយ បែបនេះហើយមានតែជួយស៊ើបអោយដឹងថាម្នាក់នោះជាអ្នកណា អោយបានលឿនបំផុតតែប៉ុណ្ណោះ
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...