_ 4 Years Later_
បន្ទាប់ពីពេលវេលាកន្លងផុតទៅរយៈពេល ៤ឆ្នាំ Jungkook និង Jimin កាន់តែរស់នៅជាមួយគ្នាស៊ីជម្រៅគ្នាកាន់តែខ្លាំងជាងពេលចាប់ផ្តើមទៅទៀត ចំណែកឯ Namjoon និង Jin ក៏រស់នៅជាមួយកូនស្រីរបស់គេយ៉ាងមានសុភមង្គល ពេលនេះ Noonjies នាងមានអាយុ ៤ឆ្នាំហើយ
"Jimin បងមកពីធ្វើរការវិញហើយ" Jungkook ដើរចូលមកក្នុងផ្ទះហើយស្រែករក Jimin រួចក៏ញញឹមឡើងនៅពេលដែលឃើញ Jimin កំពុងតែនៅក្នុងផ្ទះបាយ
"បងនឹកអូន" Jungkook និយាយដោយញញឹមហើយអោប Jimin ពីក្រោយខ្នង
"អូននឹកបងដូចគ្នា!" Jimin និយាយដោយកំពុងតែចៀនសាច់គោ បន្ត
"បងឃ្លានឬនៅ?"
"អឹម!" Jungkook ធ្វើសម្លេងនៅក្នុងបំពង់ក រួចហើយក៏ថើប Jimin ពីក្រោយ
"អញ្ចឹងឆាប់ទៅងូតទឹកទៅ! ម្ហូបជិតរួចហើយ"
"ថើបបងមួយសិនចាំទៅងូតទឹក" Jungkook និយាយហើយក៏ ចាប់ចង្កេះរបស់ Jimin រួចបង្វែរខ្លួនរបស់គេមកឈរនៅ ទល់មុខគ្នា រួចហើយក៏អោនចុះបន្តិចដើម្បីអោយ Jimin ថើបគេ
___________________________________
_Kim's House_
Teahyung និង Molly កំពុងតែអង្គុយញ៊ាំអាហារពេលយប់តែពីរ នាក់ប៉ុណ្ណោះដោយសារតែ លោកស្រី Kim គាត់មានការចេញ ទៅក្រៅតាំងពីព្រលឹមម្ល៉េះ ចំណែកឯ Taemin វិញចេញ ទៅខាងក្រៅញ៊ាំអីជាមួយមិត្តបាត់ហើយ
ពួកគេទាំងពីរបានត្រឡប់មកកូរ៉េវិញប្រហែលជិត ៣ឆ្នាំទៅហើយ ដោយសារតែ លោកស្រី Kim បានដឹងរឿងរបស់ Taehyung និង Molly ទាក់ទងគ្នាហើយណាមួយ Taehyung គេក៏បាន ប្រាប់ម៉ាក់របស់គេទៀតថា គេពិតជាស្រឡាញ់ហើយចង់រៀបការជាមួយនាងមែន ទើបម៉ាក់របស់គេបានសុំអោយពួកគេទាំងពីរ
ត្រឡប់មកវិញ ដើម្បីគាត់ចង់ធ្វើពិធីមង្គលការអោយពួកគេ មិនចង់អោយខកខានដូចជាកាល Taehyung នៅជាមួយ Jungkook ចំណែកឯរឿងគ្រួសាររបស់ Molly ក៏មិនបានជំទាស់លើរឿង រៀបការរបស់ពួកគេទាំងពីរដែរ ហើយមកដល់អីឡូវនេះគឺពួកគេ បានរៀបការរស់នៅជាមួយគ្នាបាន រយៈពេល ២ឆ្នាំហើយតែ Molly មិនទាន់ចង់បានកូននៅឡើយដោយសារតែ នាងត្រូវផ្លាស់ពីសាលានៅបរទេសមករៀនបញ្ចប់នៅកូរ៉េ ខាងសាលាក៏តម្រូវអោយនាងរៀនបន្ថែម ២ឆ្នាំសារឡើងវិញ ព្រោះតែកម្មវិធីសិក្សាខុសគ្នា
VOCÊ ESTÁ LENDO
Fake Love
Fanfic"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
