_Japan_
បន្ទាប់ពីជួបនិយាយជាមួយដៃគូសហការអស់មួយល្ងាច Jungkook បានមកដល់សណ្ឋាគារវិញ មកដល់បន្ទប់គេងវិញគេចូលសម្អាតខ្លួនផ្លាស់អាវដើម្បីចុះទៅញ៊ាំអាហារពេលយប់ បន្ទាប់ពីរៀបចំខ្លួនហើយ Jungkook ក៏ចុះទៅភោជនីយដ្ឋាននៅខាងក្រោមសណ្ឋាគារ
មកដល់ក្នុងភោជនីយដ្ឋានហើយ Jungkook ក៏ចាប់ផ្តើមកម្ម៉ង់ម្ហូបរួចអង្គុយចាំម្ហូបមកដល់ ហើយក៏ចុចចូលមើលសារដែល Taehyung ផ្ញើរមកគេកាលពីថ្ងៃមិញដែលកំពុងតែជួបភ្ញៀវ
<ព្រឹកមិញអូនរវល់ទើបមិនបានខលទៅរកបងមុនចេញដំណើរ ចាំអូនទៅទទួលបងពេលត្រឡប់មកវិញ ♥️> Taehyung
<បងមកដល់សណ្ឋាគារវិញហើយ...មិនអីទេ! បើសិនជាអូនរវល់បងអោយគេមកយកទៅផ្ទះក៏បានដែរ 😘> Jungkook
<អូនទៅផ្ទះវិញឬនៅ?> Jungkook
Jungkook តបសាររបស់ Taehyung ក៏ចុចចូលមើលសាររបស់ Jimin ផ្ញើរមកបន្ត
<ខ្ញុំចេញទៅផ្ទះវិញហើយ> Jimin
<ខ្ញុំមកដល់ផ្ទះហើយ> Jimin
<មួយថ្ងៃផ្ញើរសារមកតែប៉ុណ្ណឹងទេអី?> Jungkook
<ចាប់ពីស្អែកត្រូវផ្ញើរសារមកប្រាប់គ្រប់សកម្មភាពទាំងអស់ ដូចជា ពេលញ៊ាំបាយ ពេលញ៊ាំបាយរួច ពេលចេញទៅធ្វើការ ពេលទៅហាង ....ផ្ញើរមកប្រាប់បែបនេះឮទេ!> Jungkook
Jungkook សរសេរតបទៅវិញហើយក៏ស្របពេលដែលអ្នករត់តុលើកម្ហូបមកដល់ល្មម គេក៏ដាក់ទូរសព្ទ័ចុះនៅលើតុហើយញ៊ាំអាហាររបស់គេ
_Jungkook POV_
ខ្ញុំញ៊ាំបាយបន្តើរគិតបន្តើរពីរឿងរបស់ខ្ញុំបន្តើរ តើខ្ញុំគួរត្រូវធ្វើយ៉ាងណាបន្ត? ខ្ញុំកំពុងតែក្បត់ចិត្តរបស់មិត្តប្រុសខ្ញុំហើយ ថែមទាំង កំពុងតែកុហកមនុស្សម្នាក់ដែលគ្មានកំហុសទៀត ប៉ុន្មានថ្ងៃនេះខ្ញុំមិនសូវបានទំនាក់ទំនងទៅ Taehyung ច្រើនក៏ដោយសារតែ ខ្ញុំមាន
អារម្មណ៍រអៀសចិត្ត មានអារម្មណ៍ខុស ហេតុអីរឿងក្លាយទៅ ជាស្មុគស្មាញបែបនេះ? តែទោះបីជាខ្ញុំខំធ្វើចិត្តអោយនឹកឃើញតែ Taehyung ម្នាក់ក៏ខ្ញុំធ្វើមិនបានដែរ រាល់ពេលដែលខ្ញុំគឺតែងតែមាន Jimin លេចចេញមកក្នុងការគិតរបស់ខ្ញុំរហូត ឬមួយខ្ញុំស្រឡាញ់គេជាងមិត្តប្រុសរបស់ខ្ញុំហើយ?
ESTÁS LEYENDO
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
