_Sunshine Coffee_
ឡានស្ពតសេរីទំនើបព៌ណខ្មៅមួយគ្រឿងបានចតនៅមុខហាងកាហ្វេ ដោយមានបុរសសង្ហាពីរនាក់ដើរចុះមកដោយធ្វើអោយអ្នក នៅក្នុងហាងនោះងាកមកមើលទាំងអស់គ្នានៅពេលដែលឃើញ ពួកគេទាំងពីរ អ្នកណាមិនស្គាល់ម្ចាស់ក្រុមហ៊ុនវ័យក្មេងទាំងពីរនាក់ នេះ ជាពិសេសម្នាក់ដែលអង្គុយនៅតុជិតកន្លែងគិតលុយនោះគឺ ស្គាល់ច្បាស់ណាស់ថាពីនាក់នោះជាអ្នកណា
"ស្លាប់ហើយ! ពួកគេមករករឿង Jimin ហើយ!!" Jin ឧទានឡើងមុននឹងលើកទូរសព័្ទចុចខលទៅ Namjoon
_On Phone_
"Namjoon!! ពួកគេមករក Jimin ហើយ!!"
"ហាស៎?"
"បងឆាប់មកអោយលឿនមក"
"ហ៊ើយ! អូនជួយមើលសិនទៅ! បងកំពុងតែប្រជុំ"
"តែអូនវ៉ៃពួកគេមិនឈ្នះទេ!"
"នេះអូនឆ្គួតមែនទេ? ពួកគេមិនវ៉ៃ Jimin ទេ!"
"អូនភ័យពេក"
"ចាំចេញពីប្រជុំបងទៅរក"
_Call End_
Jin ដាក់ទូរសព្ទ័ចុះហើយសម្លឹងមើលទៅបុុរសពីរនាក់ដែលកំពុងតែដើរចូលមកនោះ ពួកគេមិនបានចាប់អារម្មណ៍នោះទេថា Jin អង្គុយនៅក្បែរនោះព្រោះក្រសែភ្នែករបស់ពួកគេទាំងពីរផ្តោតទៅលើតែ Jimin ម្នាក់ប៉ុណ្ណោះ
"អ្នកទាំងពីរត្រូវការកម្ម៉ង់អ្វីដែរ?"
"យកអ្វីដែលគេនិយមផឹកជាងគេនៅទីនេះ!" Taehyung និយាយចេញទៅមុននឹងញញឹមនៅចុងមាត់របស់គេ ហើយចំណែកឯ Jungkook វិញកំពុងតែឈរក្បែរ Taehyung សម្លឹងមើលមក Jimin ដូចគ្នា
"គឺថា—"
"ហ៊ើយ! អ្នកធ្វើការនៅទីនេះមិនចេះទទួលភ្ញៀវសោះ! ទៅហៅ ម្ចាស់នៅទីនេះចេញមក" Taehyung និយាយធ្វើអោយ Jin កំពុងតែអង្គុយស្ដាប់នៅជិតនោះភាំងតែម្ដង នេះគេចង់មកអោយ ម្ចាស់ហាងដេញ Jimin ចេញមែនទេ
"សុំទោសផង! ចាំខ្ញុំធ្វើជូន!" Jimin និយាយមុននឹងអោនសុំទោស
"មិនបាច់ទេ! ខ្ញុំចង់ជួបម្ចាស់ហាងនៅទីនេះ"
"......" Jimin មិនមាត់តែ Jhope ក៏ដើរចេញមកពីខាងក្នុងនេះ មិនបាច់ Jimin ដើរចូលទៅហៅក៏ Jhope ដឹងថាមានគេចង់ជួបដែល បើសម្លេងរបស់ Taehyung និយាយឡើងចង់ផ្អើលភ្ញៀវក្នុងហាងទៅហើយ
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...