_Jungkook House_
Jungkook កំពុងតែរៀបចំខ្លួនពាក់សម្លៀកបំពាកសម្រាប់ចេញទៅធ្វើការ នេះកន្លងផុតរយៈពេល ២ថ្ងៃហើយដែលគេមិន បានជួប Jimin ព្រោះតែគេគ្មានតួនាទីអ្វីត្រូវទៅទៀតទេ
ពីរថ្ងៃនេះ Jungkook ចេញពីផ្ទះទៅធ្វើការល្ងាចឡើងទៅញ៊ាំអាហារពេលល្ងាចជាមួយ Taehyung ធម្មតាព្រោះពេលនេះ គេត្រឡប់មកជិវីតរស់នៅប្រចាំថ្ងៃរបស់គេវិញហើយ មិនត្រូវការទៅតាម Jimin ទៀតនោះទេ
រីង! រីង!!
_In Phone_
"អាឡូលោកប្រធាន!"
"មានការអីមែនទេ?"
"ស្អែកលោកប្រធានត្រូវទៅប្រជុំនៅជប៉ុនពីរថ្ងៃ"
"អរគុណខ្ញុំដឹងហើយ! ថ្ងៃនេះខ្ញុំមិនបានទៅក្រុមហ៊ុនទេ"
"ចាស៎! លោកប្រធាន"
"អញ្ចឹងបានហើយ"
"ចាស៎!"
_Call End_
Jungkook ដាក់ទូរសព្ទ័ចុះទៅលើតុកញ្ចក់វិញហើយ ក៏ដោះ
ក្រវាត់កចេញ មុនដំបូងគិតថារកទៅក្រុមហ៊ុនតែដល់ពេលដឹងថាស្អែកត្រូវមានការចេញទៅក្រៅប្រទេសក៏សម្រេចចិត្តសម្រាកយកកម្លាំងមុនមួយថ្ងៃតែម្ដងទៅ___________________________________
_Sunshine Coffee_
Yura កំពុងតែអង្គុយនៅក្នុងហាងកាហ្វេជាមួយនឹងមិត្តនាងម្នាក់ទៀត ដែលកំពុងតែចាំរករឿង Jimin ព្រោះនាងមកទីនេះគ្មានអ្វីធ្វើក្រៅពីរករឿងនោះទេ
"កាហ្វេរបស់អ្នកនាងបានហើយ" Molly លើកកែវកាហ្វេទាំងពីរចេញពីថាសហើយដាក់នៅលើតុរបស់ Yura
"នែនាង! ទៅហៅបុគ្គលិកឈ្មោះ Jimin មកជួបយើងបន្តិច"
"......" Molly មិនមាត់ហើយក៏ដើរទៅហៅ Jimin អោយមកជួបពួកនាងពីរនាក់នោះ
(បងប្រុស Jimin ទៅស្គាល់មនុស្សស្រីសម្តីគ្មានសុជីវធម៌នេះមកតាំងពីពេលណា)"បងប្រុស Jimin មានគេចង់ជួប"
"យ៉ា!!! Jungkook មករកទៀតហើយមែនទេ?" Jhope សួរឌឺទៅ Jimin ព្រោះគេនៅឈរជិតនោះដែរ
(គេប្រហែលជាឈប់មកហើយ)
"អ្នកណា?" Jimin សួរទៅ Molly វិញ"គឺស្រីម្នាក់ដែលពាក់រ៉ូបខ្លីព៌ណខ្មៅនៅអង្គុយជាមួយមិត្តនាងម្នាក់ទៀតនោះ" Molly ឆ្លើយដោយចង្អុលទៅតុរបស់ Yura ដែលកំពុងតែអង្គុយ
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...