« យំអោយអស់ចិត្តមក! ខ្ញុំគឺនៅក្បែរឯងជានិច្ច យំមកបើសិនវាធ្វើអោយឯងបានធូរស្បើយខ្លះនោះ! » នាយនិយាយរួចធ្វើអោយថេយ៉ុងទប់ទឹកភ្នែកមិនបាន យំមកឥតល្ហែថ្ងៃនេះសុំយំអោយអស់ការឈឺចាប់អោយភាពឈឺចាប់ទាំងប៉ុន្មានហូរចេញតាមទឹកភ្នែក ហើយពេលដែលនាយនៅសល់ទាំងប៉ុន្មាននាយសុំធ្វើអោយខ្លួនរីករាយនៅជីវិតចុងក្រោយនេះ ។
ថ្ងៃថ្មីចូលមកដល់ ថេយ៉ុងបានរៀបចំបណ្ដាំមរតកទាំងប៉ុន្មាន ផ្ទេរទៅអោយ ដេយ៉ុង ជាកូនប្រុសទី២ របស់លោកពូ ដុងជិន(ប៉ាចិញ្ចឹមដែលត្រូវជាប្អូនប្រុសប៉ារបស់នាយ)ហើយប្រាប់ ចាំង សិន ថា ចាំពេលដែលគេស្លាប់ជួយយកបណ្ដាំនេះទៅជាមួយមេធាវីផ្ទាល់ខ្លួនរបស់នាយដើម្បីប្រកាសអ្នកស្នងដំណែងបន្តផង ហើយការងារទាំងប៉ុន្មានក្នុងរយៈពេល៣ខែនេះ លេខាផ្ទាល់ខ្លូនរបស់នាយអ្នកមើលការខុសត្រូវទាំងអស់ លើកលែងតែការងារដែលត្រូវការ ការចុះហត្ថលេខារបស់ថេយ៉ុងផ្ទាល់ ទើបបញ្ចូនមកអោយថេយ៉ុងពិនិត្យ។ប្រហែលជាម៉ោង៨ អង្គរក្សជំនិតរបស់ថេយ៉ុងក៏មកសួរសុខទុក្ខចៅហ្វាយរបស់ខ្លួន។
តុក! តុក!
« ចៅហ្វាយ! លោកសម្រាកហើយឬនៅ? »នាយកាន់កន្ត្រក់ផ្លែឈើមកជាមួយគោះទ្វារបន្ទប់សួរមុននឹងចូល។
« អូរ៎! សៀវ ឆឺឯងទេហ្ហេស៎! ចូលមកអង្គុយលេងសិនមក នៅឈរលឹបលរធ្វើអីទៀតមានអ្នកណាមកជាមួយឬ? »នាយងើបមុខពីទូរស័ព្ទសម្លឹងមើលនាយជំនិត។
« អឺ! អឺ! ចៅហ្វាយគឺ គឺ លោកប្រុស ដេយ៉ុងមកជាមួយណាបាទ! »នាយនិយាយរដាក់រដុបមិនចង់ហ៊ានថាជាអ្នកណាមកជាមួយ ព្រោះថេយ៉ុងបានប្រាប់មនុស្សដែលស្មោះត្រង់នឹងខ្លួនទាំងអស់កុំប្រាប់អោយអ្នកផ្ទះណាម្នាក់ដឹងរឿងនាយមានជំងឺឈឺជិតស្លាប់នេះអោយសោះ។ សម្លេងយំបន្លឺឡើង គ្មានអ្នកណាគេទេក្រៅពីក្មេងពូកែរំអួយដេយ៉ុងនឹងឯង( ដេយ៉ុង កូនប្រុសទី២ របស់លោក គីម ដុងជិន អាយុ១៨ឆ្នាំ) នាយល្អិតរត់មកសំដៅថេយ៉ុងស្ទុះអោបយំសសិត។
« បងប្រុស ហេតុអីលាក់រឿងធំបែបនេះទៅកើតមានដឹងទេថាខ្ញុំបារម្ភ ហឹក! ហឹក! បងមិនទៅផ្ទះច្រើនថ្ងៃហើយដឹងទេថាខ្ញុំភ័យប៉ុណ្ណា! » នាយតូចយំភ្នែកក្រហមដូចភ្លើង ទោះថេយ៉ុងលួងយ៉ាងណាក៏មិនស្ដាប់ មានតែបណ្ដោយចាំរហូតគេយំអសើចិត្តហើឈប់យំដោយខ្លួនឯង។
« យ៉ាងម៉េចហើយអាល្អិតយំឆ្អែតហើយឬនៅ? »នាយអង្អែលក្បាលដេយ៉ុង ថ្នមៗនាយតូចក្រោកចេញពីបងប្រុសជូតទឹកភ្នែកចេញ។
« បងប្រុស! បើបងស្លាប់ទៅខ្ញុំក៏ស្លាប់ទៅជាមួយបងដែរ! »នាយនិយាយទាំងដៃនៅញីភ្នែក ថេយ៉ុងគ្រាន់តែឮដូច្នេះក៏ងាកទៅមើលជំនិតរបស់ខ្លួន។
« អូនដឹងហើយមែនទេ? »ថេយ៉ុងសួរដេយ៉ុងបញ្ជាក់នេះគេដឹងថាខ្លួនមានជំងឺជិតស្លាប់មែនទេទើបមកដល់យំទួញសោកខ្លាំងដាក់នាយ ហើយនិយាយពាក្យបែបនេះចេញមក។
« បាទ! កុំបន្ទោសបងសៀវ ឆឺអី គឺអូន ជាអ្នករំអុកដាក់អោយគាត់ប្រាប់ការពិតតែប៉ុណ្ដោះ! បងប្រុសកុំខឹងអីណា! »នាយល្អិតញិញក់ដាក់បងប្រុសរបស់ខ្លួនដើម្បីកុំអោយថេយ៉ុងខឹង។
« ណ្ហើយចុះដឹងក៏ដឹងចុះ តែត្រូវសន្យានឹងបងសិនណាថា និងមិនអោយអ្នកណាដឹងរឿងនេះទៀតទេយល់ដែលទេ? »ថេយ៉ុងលើកដៃថ្ពួកឯដេយ៉ុងក៏ដូចគ្នាមិនហ៊ានជំទាស់ដូចគ្នាព្រោះដឹងថាបងប្រុសរបស់ខ្លួនមិនចូលចិត្តអ្នកណាដែលមិនស្ដាប់បង្គាប់នោះទេ។
« បងប្រុស! ចាំខ្ញុំបកផ្លែក្រូចអោយបងញ៉ាំណា! »នាយយកថង់ផ្លែឈើពីសៀវឆឺរៀបចំដាក់ក្នុងកញ្ច្រេងលើតុក្បែរថេយ៉ុងពួកគេទាំងពីនៅកំដរថយ៉ុងរហូតដល់នាយគេងលក់ ចំណែកដេយ៉ុងបានចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះប្រហែលជា២ម៉ោងមកហើយ ព្រោះខ្លាចប៉ារបស់នាយដឹង នោះនឹងមានរឿងធំជាមិនខាន នៅឡើយតែ សៀវ ឆឺ ត្រូវនៅចាំមើលថែថេយ៉ុង ២៤ម៉ោងលើ២៤ម៉ោង។
ហ៊ឹកៗ! ហ៊ឹកៗ!
« វ៉ាស់! អ្នកនិពន្ធអីក៏ព្រៃផ្សៃខ្លាំងម៉្លេះ! ហ៊ានអោយតួឯកខ្ញុំស្លាប់ផង! ខ្ញុំទទួយកមិនបានទេហេតុអីដាច់ចិត្តអោយតួប្រុសខ្ញុំស្លាប់បែបនេះ ខ្ញុំមិនសុខចិត្តទេ! »សៀវ ឆឺមិនដឹងជាស្អីទេ មើលទូរស័ព្ទបណ្ដើរយំរអ៊ូរង៉ូវៗវបណ្ដើរ ដោយសារតែមានសម្លេងរំខានខ្លាំងពេកធ្វើអោយថេយ៉ុងដែលជាអ្នកជំងឺដេកសម្រាកលើគ្រែក៏ភ្ញាក់ដឹងខ្លួន ងាកមកសម្លឹងចង់សម្លាប់ទាំងរស់។
« នែ៎! លោកអង្គរក្សហា៎!កើតអីឬអត់ហ្នឹង? »ថេយ៉ុងប្រែទឹកមុខធម្មតាវិញក្រោកអង្គុយស្រវ៉ាកែវចាក់ទឹកញ៉ាំបន្តិចរួចក៏សួរទៅកាន់សៀវ ឆឺ។
ŞİMDİ OKUDUĞUN
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Tarihi Kurguនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...