ភាគទី២១

1.1K 86 0
                                    

«  មកដល់ហើយ! លោកគ្រូ! »កូនសិស្សប្រុសម្នាក់អោនគោរប្រាប់។

« អឹម!  »

« លោកគ្រូ! ចាំខ្ញុំហៅសិស្សឯទៀតមកបោសសំអាតសិន!មើលទៅដំណាក់ទុកយូរពេក! សភាពដូចមិនសូវល្អទេ(មិនស្អាត មានពីងពាងនិងស្មៅដុះ) »

«  បានហើយពួកឯងមើលទៅក៏ហត់ដែរ! ទៅវិញចុះ យើងចាប់ការខ្លួនឯងបាន! វាមើលទៅមិនគគ្រិចអីណាស់ណាទេ!»

« បាទ! គោរពលាលោកគ្រូ! »

«  ឈប់សិន! »

«  តើលោកព្រឹទ្ធាចារ្យមានការអ្វីទៀតមែនទេ? »

« យកអាហារមកអោយផងមើលទៅគ្រប់គ្នាដូចជានឿយហត់និងឃ្លានហើយ!(សំដៅទៅសុីងៗមេកញ្ច្រោងនិងកូនហើយនិងចាប) »

«  បាទ! »

« កុំថារបស់ដែលមានជាតិខ្លាញ់ច្រើនពេក! មិនចូលចិត្ត! »

« បាទ! បន្តិចទៀតអាហារនិងមកដល់! គោរព! »ថេយ៉ុងងក់ក្បាលពួកគេអោនគោរពហើយក៏ចាកចេញទៅ រាងតូចនិងគ្នីគ្នាចូលទៅខាងក្នុង។

« នែ!ឯងឃើញលោកគ្រូថ្មីដូចជាចម្លែកទេ! »

«  ចម្លែកយ៉ាងម៉េច!»

«  គាត់មើលទៅដូចមនុស្សស្រីអញ្ចឹងតែការពិតគាត់ជាមនុស្សប្រុស! ហើយថែមទាំងបិទមុខទៀត! យើងចង់ឃើញដល់ហើយមុខគាត់បែបណា!ឬមួយក៏មុខគាត់មុខអាក្រក់តែបានរាងយោង!» សិស្សពីរអម្បិញមិញមានម្នាក់ជាអ្នកនិយាយ។

« អាចម្កួតអើយ! បើគាត់លឺឯងស្លាប់មិនខាន! មិនឃើញទេហ្ហេស៎ថាសូម្បីតែលោកគ្រូធំក៏អោនគោរពគាត់! បានន័យគាត់អាចខ្លាំងជាងលោកគ្រូធំទៅទៀត! ដឹងទេអាចង្រៃ! បើគាត់ខឹងត្រឹមតែផ្ទាល់ម្រាមដៃឯងក៏អាចស្លាប់ដែរ! ឆឺស! ចឹងមាត់របស់ឯងគួរតែនៅអោយស្ងៀមទៅ! »

« មែនហើយៗ!  » គេខ្ទប់មាត់ងាកមើលឆ្វេងងាកមើលស្ដាំ។ពួកគេក៏ទៅផ្ទះបាយដោយនាំគ្នានិយាយរឿងផ្សេង។

ងាកមើលថេយ៉ុងវិញ

«  សុីង សុីង ចាប់ការទៅ!»ទ្រង់មួលដៃអាវរៀបនិងសម្អាតតែលោកគ្រូធំក៏ដើរមកជាកូនសិស្ស៤ ១០នាក់។

« ឈីង យ៉ុងមិនចាំបាច់ទ្រង់ធ្វើដោយខ្លួនឯងទេ! ទ្រង់ជាគ្រូមានការងារអីប្រើសិស្សទៅ! យើងមកគឺពឹងអោយទ្រង់កាន់ខាងវិន័យមួយទៀត! លោកគ្រូថេន គាត់ចូលតាំងសមាធិមួយខែ ដប់ថ្ងៃទើបគាត់ចេញមកវិញ! »

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Tempat cerita menjadi hidup. Temukan sekarang