ភាគទី៤៩

679 99 5
                                    

« ក្រាបថ្វាយបង្គំលា! » យ៉ាវគោរពហើយក៏ចាកចេញទៅ។ ព្រះអង្គម្ចាស់ព្យាយាមស្រូតៗបង្ហើយរាជកិច្ចដែលនៅសល់អាលនិងបានរួចហើយសម្រាក។ ៣យាមក្រោយ.....

« ហឹម! ទីបំផុតរួចហើយ! » ព្រះអង្គទ្រង់ក្រោកឡើងពត់ខ្លួនហើយក៏ដើរទៅចាក់ទឹកតែសោយបន្តិច ។

« តាំងពីត្រឡប់មកវិញយើងមិនបានជួបឈីញយ៉ុងសោះ! មករកយើងបន្តិចក៏មិនបាន! កូនខ្លានេះ! » ទ្រង់មានបន្ទូលក្នុងចិត្តរួចក៏ទៅរករាងតូចនៅរាជដំណាក់។

ដំណាកអធិរាជចម្បាំង

« ឈីញយ៉ុង! បងមកវិញហើយ!  » ព្រះអង្គម្ចាស់ជុងចូលដំណាកដោយអារម្មណ៍ស្រស់ស្រាយ តែចូលមកដល់ក៏ស្រង៉ាកចិត្តក្នុងដំណាក់ស្ងាត់ជ្រងំមិនឃើញសូម្បីអ្នកបម្រើ ឯឈីញយ៉ុងវិញបាត់ស្រមោលឈឹង។

« អ្នកបម្រើទៅណាអស់ហើយ! » ព្រះអង្គចាប់ផ្ដើមខ្ញាល់ហើយស្រែឡូឡារកមនុស្ស តែនៅពុំមានការឆ្លើយតប សូម្បីយ៉ាវនិងយ៉ានក៏បាត់ស្រមោលដូចគ្នា ទ្រង់ក៏ដើរចេញពីដំណាក់រកមើលជុំវិញទីធ្លានៅតែមិនឃើញ ឯអង្គរក្សសំងាត់ក៏គ្មានការឆ្លើយតប ។

ដំណាក់សិក្សាព្រះរាជា

«  ថ្វាយបង្គំព្រះអង្គ! ព្រះ.... » អាមាត្យគ្រាន់តែឃើញសម្ដេចជុងក៏ប្រញាប់រត់មករាយការណ៍ប្រាប់ព្រះអង្គ និយាយមិនបានប៉ុន្មានម៉ាត់ផង សម្ដេចជុងក៏ចូលមកយ៉ាងតក់ក្រហល់ដោយគ្មានការអនុញ្ញាតពីព្រះអង្គ។

« ទ្រង់មានការងារប្រញាប់ខ្លាំងឬ? បានជាមិនចាំការអនុញ្ញាតពីយើងហើយចូលមកភ្លាមៗដូច្នេះ? » ព្រះអង្គទុករាជកិច្ចមួយអន្លើសិនហើយមានបន្ទូលជាមួយ។

«  តើព្រះអង្គមានឃើញមនុស្សរបស់ទូលបង្គំទេ? »

«  មនុស្សរបស់ទ្រង់? ម្នាក់ណា? »

« គឺទាំងអស់គ្រប់គ្នា! ជាពិសេសគឺឈីញយ៉ុង! »

« យើងមិនបានដឹងទេ! តែ២យាមមុន អាមាត្យរបស់យើងប្រាប់ថាដំណាក់របស់ទ្រង់ចលាចល! ប៉ុន្តែយើងមិនដឹងថាមានរឿងអ្វីកើតឡើងទេ!  » ព្រះអង្គមានបន្ទូលប្រាប់រួចធ្វើអោយសម្ដេចជុងចាប់ជ្រោយដឹងភ្លាមថាមកពីមូលហេតុអ្វី។

« អើយ! ហឹម!  នៅមិនចេះស្ងៀមពិតមែន!  » ទ្រង់ញីថ្ងាស ដោយអារម្មណ៍ស្មុកស្មាញ។

« មានរឿងអីមែនទេ?  »

« គ្មានអីទេក្រាបទូល! ទូលបង្គំថ្វាយបង្គំលា! អរព្រះគុណព្រះអង្គដែលបានប្រាប់! » ទ្រង់និយាយលារួចក៏ចេញពីដំណាក់សិក្សារបស់ព្រះរាជា។

ខាងក្រៅ

« ឈីញយ៉ុងអើយឈីញយ៉ុង! អូននេះនៅមិនស្ងៀមពិតមែន! មិនអោយបារម្ភមួយពេលមិនបានសោះ! តែប្រហែសដឹងតែបាត់ខ្លួន! បើបែបនេះទៀតគឺមិនកើតទេ ត្រូវតែដាក់របស់សម្គាល់ហើយស្រួលរកមនុស្ស! ហើយឥឡូវនេះយើងគួរតែទៅរកនៅឯណាទៅ! » ព្រះអង្គរអ៊ូបណ្ដើរដើរបណ្ដើរ ហើយក៏ប្រើសិល្ប៍កញ្ចក់របស់ទ្រង់ស្វែងរករាងតូចគឺចាប់ផ្ដើមពីផ្សារទៅ គ្រប់កន្លែងនានាដែលរាងតូចធ្លាប់ទៅតែនៅតែរកមិនឃើញ ហើយនៅមួយកន្លែងចុងក្រោយដែលព្រះអង្គមិនទាន់រកគឺ នគរលី ទ្រង់មិនបង្អង់យូរក៏ចេញដំណើរទៅតែម្ដង ។

នគរលី

« ថ្វាយបង្គំព្រះអង្គម្ចាស់! ទ្រង់មាននឹករលឹកខ្ញុំម្ចាស់ដែរឬ?  » រាងតូចក្រោយពីដើរលេងក្នុងផ្សារឆ្អែតឆ្អន់ហើយក៏ចូលនគរមកសួរសុខទុក្ខកូនកណ្ដុរ។

« ចេញ! ចេញពីនគរយើងភ្លាម! » សួងហ្វឹង ពិតជាមានអារម្មណ៍មិនល្អនោះទេ ពេលដែលឃើញរាងតូចត្រឡប់មកវិញ។

« ចុមដេញ! មិនទាន់បានទទួលរាក់ទាក់ផងក៏ដេញភ្ញៀវចេញទៅហើយ! ឈីញយ៉ុងខំមានព្រះទ័យនឹកគិតពីព្រះអង្គណា! សូម្បីតែស្នំឯកទ្រង់ក៏ដឹងដែរមែនទេ!   » រាងតូចនិយាយថែម។

« យើង យើងមិនដឹងទេ! ព្រះអង្គខ្ញុំម្ចាស់ខ្លាច!  »  នាងមាយាដាក់ស្ដេចរំអួយចុះរំអួយឡើងទាំងដែលរាងតូចមិនទាន់បានធ្វើអីលើនាងផង។

« ស្រីតូច! នាងដឹងទេយើងនឹកនាងជាងគេ! នឹកឃើញដៃដ៏ស្រលូនៗរបស់យើងចាប់នាងទះផ្លាច់ៗនោះអី! អាហា៎សៗហា៎ អីយ៉ាគ្រាន់តែគិតក៏សប្បាយដៃដែរ! » ទ្រង់និយាយថែមទាំងធ្វើកាយវិការនិងលេងទឹកមុខធ្វើអោយស្រីមាយានឹកឃើញហើយក៏លេបទឹកមាត់ភ័យខ្លួនខ្លាចថារាងតូចនិងធ្វើបាបនាងម្ដងទៀត ។

« ព្រះអង្គ~~~~!  »  នាងនិយាយបង្អូសសម្លេង។

៤ភាគទៀតល្ងាច 🥺

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora