ឈីញយ៉ុងបន្តរត់គេចឯរាងកាយចេះតែទន់ខ្សោយទៅៗ មូលហេតុដោយសារម្ចាស់ដើមនៃរាងកាយហាក់ដូចជាសាធាតុដើមនាយឈីងយ៉ុងនេះភ័យខ្លាចដែលបណ្ដាលអោយថេយ៉ុងដែលរស់នៅក្នុងរាងកាយនេះស្ទើរតែក្លាយជាមនុស្សធម្មតាគ្មានវិជ្ជាសិល្ប៍ទៅហើយដែលមូលហេតុមួយទៀតនោះដោយសារតែទ្រង់មានមាតាជាត្រកូលហង្សមានឈាមដ៏ពិសិទ្ធឯបិតារបស់ទ្រង់វិញជាស្ដេចបិសាចថាមពលដែលបិតាមាតាឈីងយ៉ុងផ្ដល់អោយគឺវាច្រើនលើសលប់ទើបធ្វើអោយស្នូលកម្លាំងធាតុរបស់នាយមិននឹងនរ។ នាយនៅតែបន្តរត់រហូតចេញពីនរគផុតចូលក្នុងព្រៃ
« ម៉េចក៏ទៅជាបែបនេះទៅវិញ? រាងកាយរបស់ខ្ញុំស្ទើរតែដូចមនុស្សដែលគ្មានយុទ្ធសិល្ប៍ទៅហើយ! » នាយគេចខ្លួនបណ្ដើរគិតក្នុងចិត្តបណ្ដើរ កំពុងសញ្ជឹងគិតនោះ.... ជ្រឹប....ជ្រឹប
« អឹក! » នាយត្រូវមួយព្រួញចំស្មានិងមួយព្រួយទៀតចំកណ្ដាលខ្នងខាងក្រោយធ្វើអោយនាយដួលភ្លាមៗទៅនឹងដី គ្មានកម្លាំងរត់គេចបន្តទៀត យ៉ុងឈឺកន្លែងដែលត្រូវព្រួញខ្ទូកៗ។
« អឹក! ឈឺណាស់! » នាយយកដៃខ្ទប់ពោះប្រឹងក្រោក ឈឺទាំងមុខឈឺទាំងក្រោយ ប៉ុន្តែវឹបបបប...
« ហាសៗហា៎ យើងចាប់ឯងបានហើយ! » ឈីងយ៉ុងត្រូវអ្នកក្រោមបង្គាប់ម្នាក់របស់រាជគ្រូមកដល់ភ្លាមជាន់ក្បាលនាយផ្ទប់នឹងដីភ្លែតហើយទាំងសើចទាំងសប្បាយក្អែងក្អាងសើចដាក់គ្នាផ្សេងទៀតដែលមកជាមួយ...។
« អឹក! ពួកអាចង្រៃ..... » នាយរើខ្លួន តែរាងកាយបែបជាអស់កម្លាំងទៅៗវិញភ្នែកប្រឹងបើកលេងចង់រួចទៅហើយ។ ពួកគេបានដៃវាយឈីងយ៉ុងយ៉ាងដំណំគ្មានប្រណីម្នាក់ទាត់ម្នាក់ធាក់ទះតប់គ្មានដកដៃ យ៉ុងបានត្រឹមតែក្ដាប់ដៃទ្រាំ រាងកាយនាយល្ហិតល្ហៃស្ទើរដូចមនុស្សដែលជិតស្លាប់ទៅហើយ ។ នាយក៏គិតក្នុងចិត្ត
« ឈីងយ៉ុងបើឯងមិនព្រមបំបាត់ភាពភ័យខ្លាចហើយផ្ដល់កម្លាំងអោយខ្ញុំវិញទេ! កុំថាឡើងខ្ញុំអាចសងសឹងអោយឯងតែជួយខ្លួនឯងពេលនេះក៏មិនអាចផង! មិនយូរទេបើឯងមិនព្រមទេខ្ញុំប្រាកដជាស្លាប់ដែរមិនខាន! » នាយបិតភ្នែកទទួលរងការឈឺចាប់ មួយសន្ទុះក្រោយមកនាយក៏មានអារម្មណ៍ដឹងថាថាមពលរបស់នាយវិលត្រឡប់មកវិញហើយ នាយបើកភ្នែកភ្លាមៗគ្រវាសដៃតែបន្តិចពួកគេខ្ទេតបែកខ្ចាតអ្នកខ្លះដួល ខ្លះបុកដើមឈើក្អួតឈាមគ្រប់គ្នា។
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...