ភាគទី១០

1.6K 120 0
                                    

          នៅឯម្ខាងទៀត

          «  គួរអោយចាប់អារម្មណ៍!»អង្គម្ចាស់អង្គុយមើលតាមរង្វង់សិល្ប៍ឃើញគ្រប់សកម្មភាពដែលថេយ៉ុងធ្វើ។

          «  ពិតមែនហ្ហេស! អង្គម្ចាស់!» អីយ៉ាអាបុិកំពូលរំខាននឹងមិនដឹងពីណាទេ ក្រែងដាក់ទោសអោយទៅលើលានមកសេះមិនអញ្ចឹង ហេតុអ្វីក៏មករំខានទៀតហើយ។

          « ប្រូស!  » អង្គម្ចាស់ភ្ញាក់ក៏ប្រូសទឹកចេញពីមាត់ តាមទឹកមុខគឹចង់សម្លាប់អានឹងតែម្ដង។

          «  ឯង! មកបានយ៉ាងម៉េចក្រែងយើងដាក់ទោសឯងហើយៗមិនអញ្ចឹង! »

          «  ហិ ហិ មិញដើរកាត់ដំណាក់អង្គម្ចាស់ ចៃដន្យអីទូលបង្គំឃើញអង្គម្ចាស់ទតមើល អ្នកម្នាង ចឹងហើយទូលបង្គំក៏សង្ងំលួចមើលក្បែរទ្រង់ទៅ!»

       ភូសៗៗ!

          ត្រូវទៀតហើយឃើញទេលើនេះធ្ងន់ក៎តែម្ដងមួយដៃខៀវភ្នែកហើយទាត់ចេញពីដំណាក់ មិនតែប៉ុណ្ណោះនៅបញ្ជាសេនាអោយចាប់ចងសំយុងក្បាលចុះក្រោមពេញមួយថ្ងៃទៀត។

        មកមើលរាងតូចឯណេះវិញ

           ក្រោយពីអោយដៃស្ដាំយ៉ាវ សំអាតគ្រួសារនោះហើយទ្រង់ក៏អៀវសុីង សុីងមកដំណាក់វិញដោយហក់តាមដំបូលដូចពួកអង្គរក្សសំងាត់អញ្ចឹង។ មកដល់ដំណាក់កាល... ថេយ៉ុងឈរភ្លឹកបន្តិចក៏ដឹងខ្លួន

          « មុនៗនេះមានរឿងអីកើតឡើងម៉េចក៏ក្បាលរបស់ខ្ញុំឈឺខ្លាំងម្ល៉េះ អូយ!  »រាងស្រែកអូយ រឿងរ៉ាងមុននេះលេចឡើងក្នុងខួរក្បាល ដៃចាប់ផ្តើមញ័រទទ្រើក ទឹកមុខស្លេកស្លាំង មុននេះមិនមែនជាគេអ្នកធ្វើទេត្រូវទេ បន្តិចក៏មិនមែនគេធ្វើដែរ ហើយពោលក្នុងចិត្ត។

          «  ខ្ញុំ! ខ្ញុំឯណាសាហាវយ៉ាងនេះនោះ សូម្បីតែស្រមោចមិនហ៊ានទាំងជាន់ផង នេះមនុស្សមួយគ្រួសារណា! ច្បាស់ណាស់ថាមិនមែនខ្ញុំជាអ្នកសម្លាប់!»

          « ឯង! ឯងជាអ្នកសម្លាប់!  ឯងជាអ្នកសម្លាប់ពួកគេ គឺឯង ឯងច្បាស់ណាស់! » សម្លេងលេចឡើងក្នុងខួរក្បាលឆ្លងឆ្លើយជាមួយនិងគេ ថេយ៉ុងចាប់ផ្ដើមឈឺក្បាលកាន់តែខ្លាំង។

          «  អា៎~~~~~~~~~ ប្រាប់ហើយថាមិនមែនខ្ញុំទេ! ខ្ញុំមិនមែនអ្នកសម្លាប់ទេ! ឯងជាអ្នកណាចេញមកបើខ្លាំងកុំពួននៅពីក្រោយខ្នងដូច្នេះ.!»

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now