ដំណាក់ស្នាក់នៅ
រាងក្រាស់មកដល់ភ្លាមចាប់អូសរាងតូចទៅលើគ្រែទម្លាក់ខ្លួនផ្ទំអោបរាងតូចជាប់។
« អេ! ម៉េចក៏ស្ងាត់ជ្រៀបហើយ? » រាងតូចដូចជាមិនលឺព្រះអង្គមានបន្ទូលក៏ងើយក្បាលចេញពីទ្រូងមើល ។
« លក់ហើយ! លឿនម្ល៉េះ! » រាងតូចសើចបន្តិចក៏យកដៃផ្ទាត់ថ្ងាសព្រះអង្គ ផូស។
« អឹម! » ព្រះអង្គគ្រាន់តែជ្រួញចិញ្ចើមបន្តិចហើយប្រែខ្លួនអោបរាងតូចណែនលើសមុន។ ផ្ទៃមុខក្រហមៗ បបូរមាត់ក៏ក្រហម រាងតូចឃើញដូចនេះក៏ស្ទាប់ថ្ងាសទ្រូងមើល ។
« ក្ដៅខ្លួន! លែងទៅមើល! » រាងតូចនិយាយហើយក៏ចាប់ទាញដៃរាងក្រាស់ចេញ ។
« នៅទីនេះហើយ! អូនទៅយកទឹកមកជូតខ្លួនអោយ! » រាងតូចទាញដៃចេញបានហើយតែព្រះអង្គចាប់ជាយអាវជាប់មិនព្រមលែង។
« ទៅតែមួយភ្លែតទេ! កុំបារម្ភអី! » នាយនិយាយរួចក៏ប្រឡះដៃព្រះអង្គចេញហើយទៅដំណាក់រាជពេទ្យអោយអ្នកបម្រើយកទឹកត្រជាក់និងកន្សែងនិងនាំរាជពេទ្យមកជាមួយ។ រាជពេទ្យពិនិត្យរួចផ្សំថ្នាំអោយរួចក៏ត្រឡប់ទៅវិញនាយនៅជូតខ្លួនព្រះអង្គអោយត្រជាក់បាមខ្លះដោយមិនប្រើអ្នកបម្រើនោះទេ។
ល្ងាចឡើង
« ព្រះអង្គ! ក្រយាមកដល់ហើយ! » ពួកនាងៗលើកអាហារដាក់ពេញតុរាងតូចក៏បញ្ជារអោយយកបបរមកជាមួយផងដែរ។
« ដឹងខ្លួនឡើងព្រះអង្គសោយបបរសិនទៅ! » រាងតូចដាក់ព្រះអង្គទ្រង់បើកភ្នែកហើយអង្គុយផ្អែកខ្នងនិងគ្រែ។
« បងនិងជំរះបញ្ជីជាមួយអូន! » ទ្រង់ហុតបបរដែរឈីញយ៉ុងបញ្ចុកបណ្ដើរចាប់ចង្ការរាងតូចហើយនិយាយបណ្ដើរ។
« ឆឺស » រាងតូចពេបមាត់ភ្នែកស្លឺឡើងលើខ្លួនឯងឈឺតេតៗមិនគិតគិតតែពីរឿងជំរះបញ្ជីនេះជំរះបញ្ជីនោះយ៉ាប់ពិតមែន។ ផូស!
« អូនទេដែលត្រូវជំរះបញ្ជីជាមួយទ្រង់ »រាងតូចដាក់មួយដៃចំថ្ងាសផាំង ។
« អូនហ៊ានវៃបងផង? » ព្រះអង្គម្ចាស់ភ្ញាក់ផ្អើលណាស់ពេលដែលរាងតូចធ្វើបែបនេះ។
« ហើយយ៉ាងម៉េចប្ដីខ្លួនឯងសោះវៃមិនបាន! ឆាប់សោយអោយលឿនៗទៅ និងអានបានផឹកថ្នាំហើយសម្រាក! »
« ថ្នាំ? មិនបាច់ទេតែបន្តិចទៀតនិងលេងអីហើយមកពីយើងហត់និងរាជកិច្ចខ្លាំងពេកហើយមិនបានសោយអីតាំងពីព្រឹកនៅមកវីវក់រកប្រពន្ធជើងល្អទៀត! ឥឡូវជាកំហុសយើងឬកំហុសអូន! »
« គឺកំហុសទ្រង់នឹងហើយ! អ្នកណាអោយចេញមករកអូន! អូនមកទីនេះតែពីរ បីថ្ងៃហើយក៏ត្រឡប់ទៅវិញតើ! » រាងតូចសម្លក់។
« យើងខ្លាច.....! »
« ខ្លាចថាអូនរត់ទៀតមែនទេ? បើអូនចេះរត់ទោះព្រះអង្គរកដល់ជើងមេឃឬជ្រែកដល់ក្នុងដីទៀតក៏មិនឃើញខ្ញុំម្ចាស់ដែរអោយចាំ! ហូសមិនដែលឃើញអ្នកណាល្ងង់ទៀតអ្នកខ្លះអង្គុយនៅនឹងមុខនឹងទេនាក! សង្ស័យតែមួយពិភពលោកនេះមានមួយនឹងឯង! » រាងតូចនិយាយបន្ត
« ឆាប់ឡើងអាលនឹងបានផឹកថ្នាក់! »
« ថាមិនអីទេ! តែតិចនិងបាត់ហើយ! » ព្រះអង្គងាកមុខចេញ។
« ??? »
« នេះកុំប្រាប់ណាថា......! »
« អត់ទេ! កុំមករញ៉ែរញ៉ៃ! »
ថ្ងៃនេះតិចខ្លាំង😭
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...