« អង្គម្ចាស់ឈប់ភ្លាម! » រាងតូចនៅតែប្រាប់អោយឈប់តែអង្គម្ចាស់មិនស្ដាប់ឡើង។
« លោកគ្រូហុិក!ហុិក! » សៀវមុីមិនហ៊ានចូលទៅជិតបានត្រឹងតែទទូចអង្វរគ្រូរបស់ខ្លួនអោយជួយ។
« ប្រាប់ថាអោយឈប់ភ្លាម! » រាងតូចទាញសៀវមុីចេញហើយរត់ទៅអោបអង្គម្ចាស់ពីក្រោយប្រឹងទាញចេញមិនអោយវាយតទៀតតែមានប្រសិទ្ធភាពតែបន្តិចប៉ុណ្ណោះ។
« សៀវមុី! យកអុីចឺចេញទៅ! » រាងតូចអោបមិនលែង អង្គម្ចាស់នៅតែព្យាយាមចង់វាយអុីចឺទៀត តែខ្លាចថាខ្លួនធ្វើអោយរាងតូចដួលក៏មិនសូវប្រើកម្លាំងខ្លាំងសៀវមុីក៏គ្រាអុីចឺចេញផុត។
« ទ្រង់ធ្វើស្អីហ្នឹង? ម៉េចក៏វាយគេដល់ថ្នាក់នេះ? »
« ព្រោះគេក្លាហានចង់បានអូន! »
« ទ្រង់ដឹងទេថាគេជាអ្នកណា? គេជាបុត្រាច្បងនៃនគរសានភាគខាងជើងណា...!»
« អូរ! ជាបុត្រាផងហ្ហេស៎? ចឹងគួរតែកាត់ក្បាលគេផ្ញើអោយបិតាគេល្អទេ! »
« ទ្រង់ឆ្កួតទេហ្ហេស! ពេលនេះជាកូនសិស្សខ្ញុំម្ចាស់មិនថាគេកើតអ្វីក៏ដោយគឺខ្ញុំជាអ្នកទទួលខុសត្រូវទ្រង់ដឹងទេ! គេត្រឹមតែជាក្មេងទើបហ្នឹងធំប្រាកដជានិយាយស្ដីមិនដឹងអីចឹងហើយ! ហេតុអ្វីបងប្រកាន់គេ! »
« ............! » អង្គម្ចាស់បិតភ្នែកសម្រួលអារម្មណ៍ហើយអោបរាងតូចយ៉ាងណែន។
« អឹម! លើកក្រោយបងមិនគួរធ្វើរឿងមិនសមហេតុផលដូចនេះទេ! » រាងតូចអង្អែលខ្នង។
« ..........! » មិនឆ្លើយបានន័យថាមិនស្ដាប់បាត់ទៅហើយតែក៏ងក់ក្បាលតបអោយរាងតូចអស់ចិត្ត។
ងាកមកមើលសៀវមុីវិញ
នាងគ្រាអុី ចឺយ៉ាងត្រដាបត្រដួសទម្រាំដល់បន្ទប់ នាងដោះអាវអុីចឺចេញ រាងកាយស្នាមជាំពេញខ្លួនសន្លប់មិនដឹងអី។
« ហុិក! ហុិក! ខ្ញុំដាស់តឿនលោកហើយហេតុអីមិនស្ដាប់ ឃើញទេលទ្ធផលគឺបែបនេះ នេះមានលោកគ្រូនៅ ចុះបើគាត់មិននៅលោកប្រាកដជាស្លាប់មិនខាន! » នាងយកដៃវែកសក់ចេញនិយាយរួចក៏ទៅដួសទឹកដាក់ក្នុងកន្ធន់( កន្លែងនេះអេតមីនមិនដឹងថាត្រូវសរសេរដាក់យ៉ាងម៉េច គឺវាធ្វើពីឈើបើអ្នកទាំងអស់គ្នាធ្លាប់មើលរឿងចិនប្រហែលជាស្គាល់ហើយ) យកមកជូតខ្លួនអោយអុីចឺលេបថ្នាំនឹងផ្លាស់សម្លៀកបំពាក់អោយនិងនៅអង្គុយក្បែរមើលថែ។
យប់ជ្រៅបន្តិចអុីចឺក៏ដឹងខ្លួននាយបើកភ្នែកឡើងឃើញផ្ទៃមុខសៀវមុីអង្គុយរហូតដល់ដេកលក់កាន់ដៃនាយ នាយស្ទុះក្រោកវឹងហើយច្រានសៀវមុីចេញធ្វើអោយនាងដួលហើយភ្ងាក់ពីដំណេក។
« អឹម! លោក! លោកដឹងខ្លួនហើយហ្ហេស? » នាងប្រញាប់ក្រោកមកមើល។
« ចេញទៅ! » អុីចឺស្រែកសម្លុតធ្វើអោយនាងភ្ញាក់ព្រឺតសម្លឹងមើលមុខនាយដោយទឹកមុខអន់ចិត្តហើយក៏មិននិយាយតបរួចក៏ចេញមកទៅ។ នាយអង្គុងក្នុងបន្ទប់ព្យាយាមរកនឹកថាមានអ្វីកើតឡើងក៏នឹកឃើញរូបភាពស្រពិចស្រពឹតគ្រប់រូបភាពដែលកើតឡើងថ្ងៃមិញ តែនៅមិនច្បាស់គិតថាខ្លួនឯងយល់សព្វ។
« សៀវមុី! » នាយងាកមកមាត់ទ្វារស្រែកហៅតែអត់មានចម្លើយក៏ចុះពីលើគ្រែបើកទ្វារមើល មិនឃើញសៀវមុី នាងដើរឆ្ងាយពីកន្លែងនេះទៅហើយ ក៏រត់ទៅតាមហើយចាប់ដៃនាង។
« ប្រាប់ខ្ញុំមកក្រោមពិធីជប់លៀងចប់មានរឿងអ្វីកើតឡើង! ឆាប់ឡើង! »
« លោកស្រវឹងជោគជាំហើយហៅលោកគ្រូចេញទៅក្រៅបន្ទាប់មកសារភាពប្រាប់លោកគ្រូចាលោកស្រលាញ់គាត់ បន្តិចក្រោយមកលោកព្រឹទ្ធាចារ្យទី២ក៏មកដល់ហើយហើយលោកក៏ចង្អុលមុខគាត់ ស្រែកទាំងមិនដឹងខ្យល់អីដាក់គាត់ បើខ្ញុំវាយឈ្នះលោកព្រឹទ្ធាចារ្យលោកគ្រូជារបស់ខ្ញុំ គាត់ខឹងខ្លាំងណាស់ក៏វាយលោកមិនប្រណី ហើយខ្ញុំក៏រត់ទៅសុំគ្រូអោយជួយឃាត់ លោកគ្រូក៏ព្យាយាមខ្ញុំក៏ជួយលោកចេញពីកណ្ដាប់ដៃគាត់បាន! បើគ្មានអីទៀតទេ! ខ្ញុំទៅហើយ! »នាងប្រឡះដៃអុីចឺហើយដើរចេញទៅ អុឺចឺគាំងស្មារតីគ្មានវាចារ គ្រប់យ៉ាងវាចប់អស់ហើយតើស្អែកនេះប្រឈមមុខនិងលោកគ្រូហើយនិងព្រឹទ្ធាចារ្យយ៉ាងម៉េចទៅ។ ចំណែកឯសៀវមុីវិញបានត្រឹមតែដើរចេញទាំងទឹកភ្នែក ។
« ឈប់សិន! កំដរខ្ញុំបន្តិចបានទេ! » អុីចឺនិយាយសម្លេងស្រទន់ត្របកភ្នែកបើកមិនចង់រួចហៀបនិងដួលសៀវមុីក៏ត្រឡប់ក្រោយវិញ នាយពិតជាឈឺខ្លួនខ្លាំងណាស់ជាពិសេសត្រូវខ្នង ក្បាលនិងពោះតែម្ដង។
ESTÁS LEYENDO
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Ficción históricaនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...